ជីវិតកម្សាន្ដ
សុខ ពិសី បរិច្ចាគថវិកា ៣ ០០០ ដុល្លារជូនដល់កាកបាទក្រហមកម្ពុជា ជួយពលរដ្ឋទីទ័លក្រ
តារាចម្រៀងកញ្ញា សុខ ពិសី បានចូលរួមបរិច្ចាគថវិកាចំនួន ៣ ០០០ ដុល្លារជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខប្រជាពលរដ្ឋទីទ័លក្រ។

តារាចម្រៀងសំនៀងផ្អែម កញ្ញា សុខ ពិសី បានថ្លែងប្រាប់ “កម្ពុជាថ្មី” នាព្រឹកថ្ងៃនេះថា កញ្ញាបានសូមចូលរួមបរិច្ចាគថវិកាចំនួន ៣ ០០០ ដុល្លារជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២។ កញ្ញាសង្ឃឹមថា ការចូលរួមចំណែកនេះ នឹងបានជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទីទ័លក្របានមួយកម្រិត។

ជាការកត់សម្គាល់ នេះពុំមែនទើបជាលើកទីមួយនោះទេសម្រាប់តារាចម្រៀងកញ្ញា សុខ ពិសី ដែលបានចូលរួមជួយដល់កិច្ចការងារសង្គម និងមនុស្សធម៌ផ្សេងៗ ដូចការបរិច្ចាគដល់ចាស់ជរា ក្មេងកំព្រា និងប្រជាពលរដ្ឋជួបការខ្វះខាតជាដើម។

សូមជម្រាបថា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២នេះ មានប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍”៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


