ជីវិតកម្សាន្ដ
នេះជាស្ថានភាពបច្ចុប្បន្នរបស់តួទាំង ៦ ក្នុងរឿង Harry Potter ក្រោយបញ្ចាំងចប់ ២១ឆ្នាំ
Harry Potter គឺជាខ្សែភាពយន្តបែប Fantasy ដែលទាក់ទងនឹងកុមារភាពរបស់មនុស្សរាប់លាននាក់ ដែលវាទទួលបានជោគជ័យខ្លាំងក្លា កាលពីជាង ២០ឆ្នាំមុន។ ភាពយន្តនេះក៏ជាភាពយន្តដែលបានត្រួសត្រាយផ្លូវឱ្យតួសម្ដែងសំខាន់ៗ បង្ហាញខ្លួនក្នុងវិស័យភាពយន្ត រហូតមានអ្នកគាំទ្រនៅជុំវិញពិភពលោក។ ក្រោយរយៈពេល ២១ឆ្នាំ ចាប់តាំងពីរឿងនេះចាក់បញ្ចាំងមក តួសម្តែងខ្លះបន្តទទួលបានប្រជាប្រិយភាព ខណៈខ្លះទៀតសឹងបាត់មុខពីសិល្បៈទៅហើយ។

ខាងក្រោមជាស្ថានភាពបច្ចុប្បន្នរបស់ពួកគេ!
Daniel Radcliffe តួ Harry Potter

Daniel Radcliffe ជាឈ្មោះដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពេលសម្ដែងជាតួឯកក្នុងរឿងភាគ Harry Potter។ ភ្លាមៗបន្ទាប់ពីវគ្គទី១បានចេញផ្សាយ កេរ្តិ៍ឈ្មោះរបស់តារាសម្តែងរូបនេះឡើងស្រឺតៗ រហូតជាប់នៅក្នុងបញ្ជីតារាសម្តែងវ័យក្រោម ៣០ឆ្នាំ ដែលមានប្រាក់ចំណូលខ្ពស់បំផុត។

មនុស្សជាច្រើនបានទស្សន៍ទាយថា Daniel Radcliffeនឹងក្លាយជាតារាដ៏ជោគជ័យបំផុតបន្ទាប់ពីបញ្ចប់រឿង។ ប៉ុន្តែមិនដូច្នោះទេ អាជីពរបស់លោកប្រឈមនឹងការលំបាកជាច្រើន ដោយសារតែតួអង្គធ្មប់វ័យក្មេងនៅរឿង Harry Potter ធ្វើឱ្យគ្រប់គ្នាដក់ជាប់នឹងចរិតរបសលោក បណ្ដាលឱ្យតារាប្រុសរូបនេះ ពិបាកដកខ្លួនពីរូបភាពនោះ ហើយស្វែងរករូបភាពថ្មីសម្រាប់ខ្លួនយ៉ាងពិបាក។

មកទល់នឹងបច្ចុប្បន្ន Daniel Radcliffe បានសម្ដែងនៅក្នុងខ្សែភាពយន្តថ្មីៗជាច្រើន ប៉ុន្តែលោកមិនសូវមានប្រជាប្រិយភាពប៉ុន្មាននោះទេ។ យ៉ាងណាមិញ ចំពោះរឿងស្នេហាលោកបានធ្វើឲ្យមហាជនជាច្រើនកោតសរសើរជាមួយនឹងស្នេហាដ៏ផ្អែមល្ហែមជាងមួយទសវត្សរ៍ជាមួយតារាសម្តែង Erin Darke ។
Emma Watson តួ Hermione Granger

បើធៀបនឹងតួសម្តែងក្នុងរឿង Emma Watson ត្រូវបានគេចាត់ទុកជាឈ្មោះដែលទទួលបានជោគជ័យខ្លាំងបំផុត។ នៅពេលនាងសម្ដែងក្នុងរឿង Harry Potter នាងគឺជាតារាសម្តែងក្មេងជាងគេ។ បន្ទាប់ពី ២១ឆ្នាំកន្លងផុតទៅ ពេលនេះ Emma Watson ក្លាយជាតារាសម្ដែងអាជីព និងជោគជ័យក្នុងវិស័យម៉ូដផងដែរ។


មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ន Emma គឺជាសកម្មភាពជនមនុស្សធម៌ និងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការសហប្រជាជាតិទៀតផង។ កាលពីឆ្នាំ ២០២០ កន្លងទៅ នាងក៏ត្រូវបានតែងតាំងជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនម៉ាកល្បីៗដូចជា Gucci, Louis Vuitton, Fendi, Marc Jacobs និង Celiné ជាដើម។
Rupert Grint តួ Ron Weasley

តួអង្គ Ron Weasley បានទទួលការស្រឡាញ់យ៉ាងច្រើនពីទស្សនិកជន ចំពោះរឿងស្នេហាជាមួយ Hermione Granger ។ បច្ចុប្បន្ននេះ Rupert មានជីវិតដ៏សប្បាយរីករាយជាមួយភរិយានាង Georgia Groome និងមានកូនស្រីម្នាក់ផងដែរ។

ដូចតារារួមសម្ដែង Daniel Radcliffe ដែរ Rubert ក៏មិនអាចយកឈ្នះលើស្រមោលតួអង្គ Ron Weasley ដែរ។ ដូច្នេះហើយ ទើបបុរសរូបនេះជ្រើសរើសធ្វើជំនួញជាជាងបន្តវិថីសម្ដែង។ លោកបើកក្រុមហ៊ុនវិនិយោគដ៏ធំមួយ ដែលវាមានលំហូរសាច់ប្រាក់ប្រហែល ២១លានផោន។ ក្រៅពីនេះ លោកក៏ជា “ស្តេច” ក្នុងវិនិយោគអចលនទ្រព្យដែលមានតម្លៃប៉ាន់ស្មាន ៣៦លានផោន។
Tom Felton តួ Draco Malfoy

ក្រៅពីតួឯកប្រុសក្នុងរឿង Harry Potter លោក Draco Malfoy ក៏ជាឈ្មោះដែលគេពេញចិត្តចំពោះរូបរាងដ៏សង្ហា។ Tom Felton ធ្លាប់ត្រូវបាននារីវ័យក្មេងជាច្រើនលួចស្រឡាញ់ដោយសារតែសម្រស់ស្រស់សង្ហា និងសម្បុររបស់លោក។ ទោះជាយ៉ាងណាពេលពេញវ័យ តារាសម្ដែងរូបនេះមើលទៅចាស់ជាងវ័យខ្លាំង។

ក្រោយសម្ដែងក្នុងរឿង Harry Potter លោកបន្តបង្ហាញមុខក្នុងខ្សែភាពយន្តមួយចំនួន ហើយទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់។ មិនត្រឹមតែប៉ុណ្ណោះ Tom Felton ក៏បានប្រឡូកក្នុងវិស័យតន្ត្រី ដោយតារាសម្ដែងជនជាតិអង់គ្លេសរូបនេះបានបង្ហាញខ្លួនក្នុង MV របស់ James Arthur ហើយក៏បានចេញអាល់ប៊ុមផ្ទាល់ខ្លួនមួយចំនួនផងដែរ។
Robert Pattinson តួ Cedric Diggory

កំលុងពេល Robert Pattinson ដើរតួជាតួឯកក្នុងរឿង Harry Potter លោកទទួលបាការគាំទ្រមិនស្ទើរនោះទេ ហើយក្រោយសម្ដែងជាតួ Cedric Diggory លោកកាន់តែធ្វើឲ្យមនុស្សជាច្រើនពេញចិត្តពេញថ្លើម។ លោកទទួលបានការសរសើរចំពោះសមត្ថភាពសម្តែងដ៏ពូកែ និងបានជាប់ជាតារាកិត្តិយស ឬ “The Future Star of Britain” នៅក្នុងកាសែត Times Online ផងដែរ។

ក្រៅពី Emma Watson លោក Robert Pattinson គឺជាតារាប្រុសដ៏ជោគជ័យបំផុតម្នាក់។ បន្ទាប់ពី Harry Potter លោកបានដើរតួក្នុងរឿង Twilight ហើយភ្លាមៗនោះមានភាពល្បីល្បាញរហូតក្លាយជាតារាជាប់ក្នុងបញ្ជី A របស់ហូលីវូដ។ តារាប្រុសរូបនេះកាន់តែល្បីល្បាញ បន្ទាប់ពីដើរតួជា Batman ក្នុងរឿង The Batman ។
យ៉ាងណាមិញ ជីវិតស្នេហារបស់តារាប្រុសរូបនេះ មានភាពចម្រូងចម្រាសច្រើន ផ្ទុយពីអាជីពសិល្បៈដ៏ត្រចះត្រចង់របស់លោក។
Bonnie Wright តួ Ginny Weasley

តួ Ginny Weasley ជាតួមានរឿងរ៉ាវស្នេហាដ៏ស្រស់ស្អាតជាមួយ Harry Potter ។ ពេលនោះនាងក៏ទទួលជោគជ័យខ្លាំងដែរ។ យ៉ាងណាមិញ បន្ទាប់ពី Harry Potter ចប់ទៅ Bonnie មិនបានចូលរួមក្នុងគម្រោងភាពយន្តច្រើននោះទេ ប៉ុន្តែភាពយន្តដែលចេញផ្សាយរបស់នាងសុទ្ធតែទទួលបានការគាំទ្រ។

បច្ចុប្បន្នតារាស្រីរូបនេះ បានក្លាយជាជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងម្នាក់។ នាងបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួននៅហូលីវូដ ហើយថ្មីៗកន្លងទៅនេះ Bonnie Wright បានប្រកាសនូវដំណឹងល្អមួយ ដោយនាងបានរៀបការជាមួយអ្នកថតរឿងលោក Andrew Lococo៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ២១ ឆ្នាំកន្លងផុតទៅហើយ តើសមាជិកក្រុម F4 ចិន- តៃវ៉ាន់ បច្ចុប្បន្នចាប់អាជីពអ្វីខ្លះ?
ចុចអាន៖ ក្រោយសម្ដែងភាពយន្តរបស់ Disney តារាស្រី ៤រូបនេះ ត្រូវគេចាត់ទុកជា “ព្រះនាង” ក្នុងជីវិតពិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


