ជីវិតកម្សាន្ដ
តារាស្រី k-pop ៦ រូប ល្បីថាមានសមត្ថភាព និងសម្រស់ស៊ីដាច់គេខ្លាំង
វិស័យឧស្សាហកម្មតន្ត្រី k-pop កំពុងមានការរីកដុះដាលសុះសាយ ទូទាំងសកលលោក។ ក្នុងនោះមាន តារាល្បីៗខ្លះបានទាំងព្រម ជាមួយទេពកោសល្យ និងការបង្វឹកហាត់កែច្នៃបន្ថែមពីផលិតកម្ម ទើបពួកគេមានសមត្ថភាពខ្លាំង ទាំងការច្រៀង ក្បាច់រាំដ៏រវើក លាយឡំអមនឹងរូបរាងតូចច្រឡឹង និងភាពស្រស់ស្អាតរបស់ពួកគេពីធម្មជាតិផងដែរ។
ទន្ទឹមនោះ នាពេលថ្មីៗនេះ មានតារាស្រី k-pop ៦ រូប ដែលល្បីថា មានទាំងសមត្ថភាព និងសម្រស់ស៊ីដាច់គេ ក្នុង ២០២២៖
១ Lisa

តារា k-pop ដ៏ឆ្នើមម្នាក់នេះ ជាជនជាតិថៃ នាងបានឈ្នះវគ្គ auditioned ដែលបានធ្វើឡើងនៅប្រទេសថៃ។ ត្រឹមអាយុ១៤ឆ្នាំ នាងបានចូលហ្វឹកហាត់ក្នុង YG Entertainment នៅឆ្នាំ២០១៦នាងបានលេចមុខដំបូងជាសមាជិកក្រុម Blackpink ដែលនាងមានទេពកោសល្យក្នុងការរ៉េប និងការបញ្ចេញក្បាច់រាំដ៏ពិសេស។ ចាប់តាំងពីលេចមុខដំបូងរហូតដល់បច្ចុប្បន្ននេះ សម្រស់របស់នាង ត្រូវបានគេប្រដូចទៅនឹង barbie។
២ Tzuyu

តារាចម្រៀង k-pop មកពីកោះតៃវ៉ានរូបនេះ ក៏ត្រូវបានរកឃើញបន្ទាប់ពីក្រុម JYP បានឃើញវីដេអូរាំរបស់នាងដំបូង។ ដែលទាំងនេះគឺគ្រប់គ្រាន់ ដើម្បីទាក់ទាញអ្នកដឹកនាំសម្ដែង ឱ្យជិះយន្តហោះទៅតៃវ៉ាន់ ដើម្បីមើលនាង។ នៅក្នុងឆ្នាំ២០១៥ នាងបង្ហាញខ្លួនក្នុងចម្រៀង Twice នាងក៏ភាពប៉ិនប្រសប់ក្នុងការច្រៀងនិងរាំ បូកផ្សំសម្រស់ពីធម្មជាតិទើបនាងទទួលបានភាពល្បីល្បាញខ្លាំង។
៣ Irene

មេក្រុមចម្រៀងនារី Red Velvet រូបនេះ កើតនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ១៩៩១ បច្ចុប្បន្ននេះ នាងមានអាយុ៣១ឆ្នាំ និងគឺជាសិល្បករកូរ៉េខាងត្បូងដ៏ល្បីល្បាញម្នាក់។ នៅក្នុងឆ្នាំ ២០១៤ នាងបានបង្ហាញខ្លូនដំបូង និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាមួយសមត្ថភាពក្នុងការរ៉េប រួមផ្សំជាមួយសម្រស់ពីធម្មជាតិរបស់នាង។
៤ Rosé

សមាជិកក្រុម Blackpinkd ដែលមកពីប្រទេសអូស្ត្រាលីរូបនេះ បានចូលហ្វឹកហាត់ក្នុង YG Entertainment នៅក្នុងឆ្នាំ ២០១២ និងបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១៦ នាងមានទេពកោសល្យក្នុងការលេងឧបករណ៍តន្ត្រី ព្យាណូ ហ្គីតា និងមានភាពប៉ិនប្រសប់ប្រើប្រាស់សំលេងរបស់នាង បូកបន្ថែមជាមួយសម្រស់ទើបឲ្យនាងមានអ្នកស្រឡាញ់ចូលចិត្តច្រើនៗ។
៥ Kim Jisoo

គឺជាតារា k-pop ដែលគួរឱ្យស្រលាញ់ជាងគេ នាងបានចូលវិកហាត់ក្នុង YG Entertainment នៅក្នុងឆ្នាំ២០១១ និងបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៦ ជាសមាជិកក្រុម Blackpink។ តារារូបនេះ មានទេពកោសល្យក្នុងការសម្ដែងនិងច្រៀងយ៉ាងប៉ិនប្រសប់។ ដោយសារតែសមត្ថភាពក្នុងការសម្ដែង និងឥទិ្ធពលនៃសម្រស់ ទើបនាងក្លាយជាតារាដែលត្រូវបានប្រេនធំៗទាក់ទង ដែលក្នុងនោះមាន Dior ជាដើម។
៦ Jennie

សមាជិកក្រុម Blackpink រូបនេះ បានចូលហ្វឹកហាត់ក្នុង YG Entertainment អស់រយៈពេល៥ឆ្នាំនិង១១ខែ។ក្នុងឆ្នាំ ២០១២ Jennie បានក្លាយជាសមាជិកដំបូងគេ ដែលត្រូវបានបង្ហាញខ្លួនជាសាធារណៈ។ នាងទទួលបានការចាប់អារម្មណ៍តាំងពីពេលនោះមក រហូតដល់ពេលនាងបានលេចមុខដំបូង ជាសមាជិកក្រុម Blackpink និងបានជាឈ្មោះជាព្រះនាងរបស់ YG ទៀតផង៕
ប្រែសម្រួល៖ នាងតូច
ចុចអាន៖BLACKPINK ក្លាយជាក្រុមចម្រៀងស្រីដំបូងគេ បង្ហាញមុខលើក្របទស្សនាវដ្ដី Rolling Stone
ចុចអាន៖តារា K-pop ១០ រូបនេះ មានជាងគេបំផុត ក្នុងវិស័យសិល្បៈកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២២
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


