ជីវិតកម្សាន្ដ
BLACKPINK ក្លាយជាក្រុមចម្រៀងស្រីដំបូងគេ បង្ហាញមុខលើក្របទស្សនាវដ្ដី Rolling Stone
ក្រុមចម្រៀងនារី BLACKPINK ទទួលបានភាពល្បីល្បាញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមនេះមាន Rose, Lisa, Jennie និង Jisoo ដែលបាននាំតន្ត្រី K-Pop ទៅកាន់ពិភពលោក។
យ៉ាងណាមិញ នៅក្នុងឆ្នាំនេះដែរ BLACKPINK បានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងពិភព K-Pop ដោយបានក្លាយជាក្រុមចម្រៀងនារីដំបូងគេ ដែលបានឡើងក្របទស្សនាវដ្ដីតន្ត្រីល្បីឈ្មោះ Rolling Stone។
នេះគឺជារូបភាពទាំង ៩សន្លឹករបស់ក្រុម BLACKPINK សម្រាប់ទស្សនាវដ្តី Rolling Stone ។
១ BLACKPINK ត្រលប់មកវិញជាមួយនឹងដំណឹងល្អ សម្រាប់អ្នកគាំទ្ររបស់ពួកគេគឺ Blink។

២ សមាជិក BLACKPINK លេចមុខជាតារាសម្រាប់ទស្សនាវដ្ដី Rolling Stone។

៣ ទស្សនាវដ្ដីដែលមានគម្របសមាជិក BLACKPINK នឹងត្រូវបានបោះពុម្ពនៅក្នុងខែមិថុនា ឆ្នាំ ២០២២។

៤ នេះកាន់តែបង្កើនភាពល្បីល្បាញរបស់ពួកគេ នៅក្នុងពិភពតន្ត្រីអន្តរជាតិ។

៥ ការបង្ហាញខ្លួនរបស់ពួកគេនៅលើគម្រប Rolling Stone គឺជាប្រវត្តិសាស្ត្រថ្មីសម្រាប់ឧស្សាហកម្មតន្ត្រី KPop។

៦ BLACKPINK បង្កើតប្រវត្តិសាស្ត្រជាក្រុមចម្រៀងនារី K-Pop ដំបូងគេ ដែលបានឡើងក្របទស្សនាវដ្ដី Rolling Stone។

៧ ពួកគេក៏ជាក្រុមចម្រៀងស្រីទីបី ដែលបង្ហាញខ្លួនលើក្របទស្សនាវដ្ដីនេះ។

៨ វាមានរយៈពេលប្រហែល ២ទស្សវត្សមកហើយ ចាប់តាំងពីក្រុមចម្រៀងស្រីមួយបានឡើងលើក្របទស្សនាវដ្ដី Rolling Stone។

៩ ពួកគេជាក្រុមតន្ត្រីដ៏ល្បីល្បាញ Spice Girls និង Destiny’s Child ។
គួរបញ្ចាក់ថា BLACKPINK បានចេញចម្រៀងដំបូងក្នុងប្រទេសកូរ៉េក្នុងឆ្នាំ ២០១៦ និងបន្តប្រជាប្រិយភាពទូទាំងពិភពលោកចាប់ពីពេលនោះមក។ ប្រវត្តិសាស្ត្រថ្មីដែលត្រូវបានបង្កើតឡើងបានកត់ត្រាថា BLACKPINK ជាក្រុមចម្រៀងនារីដំបូងគេ ដែលបានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តី Rolling Stone ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រី ១៥ រូប ជាប់ឈ្មោះជាសិល្បករមានអំណាច និងឥទ្ធិពលខ្លាំងក្នុងពិភពតន្ត្រី
ចុចអាន៖BTS បំបែកឯតទគ្គកម្ម ឈ្នះពានរង្វាន់ ៣ ក្នុងកម្មវិធី Billboard Music Awards ឆ្នាំ ២០២២
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


