ជីវិតកម្សាន្ដ
ដំណើរជីវិត នាយ ពែកមី មុនល្បីឈ្មោះបោះសំឡេង
តារាកំប្លែងវោហាស័ព្ទមិនចេះរីងស្ងួត នាយ ពែកមី ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងចាស់ក្មេង តាមរយៈទេពកោសល្យដ៏ប៉ិនប្រសព្វ តើលោកមានដំណើរជីវិតជូរចត់បែបណាខ្លះ។

លោក ចែម ចាន់ដារ៉ា ហៅនាយ ពែកមី កើតនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ១៩៨១ នៅភូមិពពែត ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នាយ ពែកមី បានបង្ខំចិត្តបញ្ចប់ការសិក្សារបស់ខ្លួននៅថ្នាក់ទី ៩ ដោយសារភាពក្រីក្រ នាយក៏សម្រេចបួសជាព្រះសង្ឃបានបីវស្សា នៅវត្តសុវណ្ណរង្សី។ ដោយមើលឃើញជីវភាពគ្រួសារកាន់តែដុនដាបទៅៗ ក៏បានលាចាកសិក្ខាបទមកធ្វើការនៅទីក្រុងភ្នំពេញ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ ព្រោះពេលនោះជីវភាពពឹងផ្អែកទៅលើការធ្វើស្រែទាំងស្រុង។



ដោយសារស្រលាញ់វិស័យសិល្បៈ នាយ ពែកមី បានដាក់ពាក្យប្រលងចម្រៀងនៅក្នុងប៉ុស្ត៍ទូរទស្សន៍មួយ នៅឆ្នាំ ២០០០ តែហាក់បីដូចជាមិនមែននិស្ស័យផ្នែកចម្រៀងនាយបានធ្លាក់តាំងពីវគ្គជម្រុះដំបូង។ ហេតុតែព្រេងវាសនាមកដល់ នៅឆ្នាំ ២០០៩ ពែកមី ក៏បានដាក់ពាក្យប្រលងក្នុងកម្មវិធី មហាកំប្លែងទទួលបានជយលាភីលេខ ១ ហើយក៏ក្លាយជាតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN។


ដោយសារតែសមត្ថភាពទេពកោសល្យ និងការខិតខំតស៊ូ រិះរកពាក្យប្លែកៗ កំណាព្យចុងជួន ពែកមី ក៏ទទួលបានការគាំទ្រពីទស្សនិកជនជាខ្លាំង ជាពិសេសតាមរយៈកំប្លែងរឿង ថាំងចេងទៅចម្លងធម៌។ ក្រោយជោគជ័យលើវិស័យកំប្លែង ពែកមី ក៏បានឈានជើងចូលផលិតកម្មថោននៅឆ្នាំ ២០១៣។ បទចម្រៀងដំបូង “ឲ្យប្រពន្ធស៊ីសៀង ឲ្យនាងស៊ីស៊ុប” បានធ្វើឲ្យនាយផ្ទុះការគាំទ្រយ៉ាងខ្លាំង។ ទន្ទឹមនឹងភាពរីកចម្រើនលើវិស័យសិល្បៈកំប្លែង និងចម្រៀង ពែកមី ក៏បានពង្រីកខ្លួនទៅវិស័យភាពយន្តដំបូងនៅឆ្នាំ ២០១៤ គឺរឿង បងប្អូនពីរនាក់ ដែលផលិតដោយផលិកម្ម LD Picture៕





អត្ថបទ៖ ផានិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


