Connect with us

ជីវិតកម្សាន្ដ

អ្នកជំនាញរំពឹងថា កូនស្រីមហាសេដ្ឋី Steve Jobs នឹងក្លាយជាប្រធានាធិបតីអាមេរិក

បានផុស

នៅ

Eve Jobs កូនស្រីមហាសេដ្ឋី Steve Jobs គឺជាជា​តារា​បង្ហាញ​ម៉ូដ​ដ៏ជោគជ័យ ហើយបច្ចុប្បន្ន​កំពុងទទួលបានការគាំទ្រសន្ធឹកសន្ធាប់ពីទស្សនិកជន។ ទើបតែមាននៅអាយុ ២៣ឆ្នាំ កូនស្រីមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ទទួលជោគជ័យយ៉ាងខ្លាំង ហើយទេពកោសល្យដ៏ពូកែរបស់នាង នាងត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានាធិបតីស្ត្រីរបស់សហរដ្ឋអាមេរិកនាពេលអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កើតនៅឆ្នាំ១៩៩៨ ក្នុងគ្រួសារល្បីល្បាញ និងសម្បូរទ្រព្យស្រាប់ Eve Jobs បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Stanford ជាសាកលវិទ្យាល័យដែលឪពុកម្ដាយរបស់នាងធ្លាប់សិក្សារៀនសូត្រ។ នាងជាអតីតនិស្សិតដែលទទួលបានលទ្ធផលសិក្សាល្អ ជាពិសេសអំឡុងពេលនៅរៀន Eve បង្កើតសក្តានុពលរបស់ខ្លួនដោយមិនពឹងឈ្មោះរបស់ឪពុកជាខ្នងឡើយ ដោយនាងបានចូលរួមយ៉ាងសកម្មជាមួយនឹងសកម្មភាពក្រៅកម្មវិធីសិក្សាជាច្រើន។

ក្រៅពីនោះ ​Eve Jobs ជាមនុស្សចូលចិត្តការប្រណាំងសេះតាំងពីនៅក្មេង ហើយដោយសារមូលហេតុនេះ នាងអាចរកប្រាក់ចំណូលដោយខ្លួនឯងតាំងពីតូចមកម្ល៉េះ។ កូនស្រីរបស់ Steve Jobs រូបនេះ តែងតែចូលរួមប្រកួតប្រជែង និងសម្តែងក្នុងកម្មវិធីប្រកួតប្រជែងជាច្រើន ហើយទទួលបានសមិទ្ធិផលល្អៗមួយចំនួន។ នាងធ្លាប់ឈ្នះការប្រកួតថ្នាក់ជាតិ ហើយនាងក៏ជានារីម្នាក់ដែលស្ថិតក្នុងចំណោមកំពូលអ្នកជិះសេះល្អបំផុតទាំង ៥ នៅលើពិភពលោកផងដែរ។

មុនទទួលបានសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ទាំងនេះ តាមពិតទៅម្តាយរបស់ Eve លោកស្រី Laurene Powell Jobs បានទិញកសិដ្ឋានមួយ ក្នុងតម្លៃជាង ១៥លានដុល្លារសម្រាប់ឱ្យនាងហាត់សមជារៀងរាល់ថ្ងៃ។ អាច​និយាយ​បាន​ថា Eve ជាមនុស្សស្រីដ៏មាន​ទេព​កោសល្យ ដោយបានបន្សល់ទុក​​ស្នាដៃ​ជាច្រើន។ ទន្ទឹមនឹងនោះ ដោយសារការចូលរួមប្រកួតក្នុងសង្វៀនជាច្រើន ប្រកបដោយអាកប្បកិរិយាស្ងប់ស្ងាត់ និងមានទំនុកចិត្តខ្ពស់ បូករួមនឹងសមត្ថភាពរកចំណូលដោយឯករាជ្យផង អ្នកជំនាញរំពឹងទុកថា នាងនឹងក្លាយជាប្រធានាធិបតីស្ត្រីអាមេរិកនៅថ្ងៃខាងមុខ។

អ្វីដែល​មនុស្ស​ជា​ច្រើនស្ងើចសរសើរនាងបន្ថែមទៀតនោះ គឺថា Eve Jobs ជា​តារា​បង្ហាញម៉ូដ​ដ៏ជោគជ័យមួយរូប។ ដោយសារកម្ពស់លេចធ្លោ ផ្សំជាមួយនឹងរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ នាងទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័សនៅលើវិថីអាជីពរបស់នាង។

បច្ចុប្បន្ននេះ ថ្វី​ត្បិត​ទើបតែ​មាន​អាយុ ​២៣​ឆ្នាំ​ក៏​ដោយ ក៏ Eve Jobs បាន​បង្ហាញ​ពី​ទេពកោសល្យ ​និង​ភាព​ក្លាហានទៅកាន់មហាជន​យ៉ាងជឿជាក់ និងបានក្លាយទៅជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងចំណោមសាធារណៈជន ទោះគ្មានឈ្មោះឪពុកជាខ្នងបង្អែក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ពេលស្គាល់ប្រវត្តិច្បាស់ ទើបដឹងថា កូនស្រី Jonny Depp ជាមនុស្សមិនធម្មតា

ចុចអាន៖ កើតក្នុងត្រកូលអភិជនមែនពិត កូនប្រុសតែមួយមហាសេដ្ឋី​ Bill Gates ប្រើជីវិតសាមញ្ញបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម