Connect with us

ជីវិតកម្សាន្ដ

ដឹងអត្ថន័យឈុតដែល​ Pancake ស្លៀកថ្ងៃពិសេស ពិតជាមានប្រវត្តិមិនធម្មតាឡើយ

បានផុស

នៅ

ខណៈថ្ងៃមង្គលការកាន់តែខិតជិតមកដល់ តារាសម្ដែងស្រី Pancake Khemanit Jamikorn បានបង្ហាញរូបភាពក្នុងឈុតពិសេសៗជាបន្តបន្ទាប់ ធ្វើឲ្យអ្នកគាំទ្រហាក់ជ្រួលអារម្មណ៍តាម និងចង់ដឹងពីតារាស្រីនេះថា នាងនឹងមានអ្វីប្លែកខ្លះនៅថ្ងៃមង្គលការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេនៅចាំបានថា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា​នេះ Pancake បាន​ចាប់​ដៃ​មិត្ត​ប្រុស គឺលោកវរសេនីយ៍ទោ Saksunthorn Premanon ដោយអ្នកទាំងពីរ បានទៅធ្វើបុណ្យក្នុងថ្ងៃខួបកំណើត ដោយស្លៀកឈុតដេរដោយក្រណាត់កន្ទួតប្រាក់ ឆ្នូតផ្កា Sabai ប៉ាក់សូត្រពណ៌មាស និង​បន្ថែម​គ្រឿងអលង្ការមាស​លម្អខ្លួនទៀតផង។

យ៉ាងណាមិញ ​អ្នក​រចនា​រ៉ូប​អាពាហ៍ពិពាហ៍​ដ៏​ល្បី​មួយ​រូប​ បាន​លាតត្រដាង​ពី​ដើម​កំណើត​នៃ​សំលៀកបំពាក់​នោះថា ​នៅ​ក្នុង​សៀវភៅ In Royal Fashion បង្ហាញ​ថា ឈុតថៃ ស៊ីវ៉ាឡៃ ឆ្នាំ ១៩៦០ ជាឈុតរបស់ខ្សែរាជវង្យរចនាប័ទ្មរបស់ម្ចាស់ក្សត្រី Sirikit ម៉ូដនេះរចនាដោយ​ជាងចំណាន​ពីររូបគឺ គឺ Dr. Gasinee Klamyusuk និង Khun Sudjit Sudjit នៃម្ចាស់ម៉ាកយីហោ Finale Weddingstudio ។

ឈុតនេះ​ ត្បាញ​ដោយ​លំនាំ​ផ្កា​ម្លិះ​ សូត្រ​ផ្កា​ Lumphun ពណ៌​ទឹកក្រូច​បុរាណ ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​៤​ខែ​ក្នុង​ការ​ត្បាញ​ដោយ​ពាក់​ផ្នត់​មុខ និង​អាវ​សូត្រ​មូល​ដែល​មាន​ខ្សែ​លោហធាតុ​ពណ៌​មាស។ ចំណែកសំពត់ត្រូវបានដេរភ្ជាប់ទៅនឹងសំពត់ដែលសាច់យកពីផ្កា Sabai រចនាដោយលំនាំផ្កាកែវ និងប្រមូលផ្តុំក្រុមអ្នកបច្ចេកទេស​ប៉ាក់​ ដែល​មាន​ជំនាញ​យ៉ាង​ប្រុងប្រយ័ត្ន។ ជាពិសេស ការបង្កើត​ប៉ាក់​នីមួយៗលើស្បៃគឺធ្វើដោយ​អំបោះ​មាស​លាយ​ជាមួយ​ពេជ្រ Swarovski អង្កាំ​ដើម​អំពៅ​របស់​ជប៉ុន​ ដាក់​លើ​ក្រណាត់​គ្រប​​ខាង​ក្រៅ​ ដោយ​បន្សល់​ទុក​ជាយ​នៅ​ខាង​ក្រោយផាយផាត់។

ងាកមក Pancake វិញ​ នាងបានទៅគោរពព្រះវិញ្ញាណក្ខន្ធ Somdej Phra Ariyawongsakantayan ព្រះ​អយ្យកោ ដើម្បីសុំពរជ័យ និងប្រគេនទឹកដល់ព្រះពុទ្ធ ដើម្បីសេចក្តីសុខក្នុងថ្ងៃមង្គលការ និង​ខួបកំណើត ដោយនាង​បាន​ស្លៀក​ឈុត​នេះ​​​ដូចគ្នា​ និង​រចនា​ដោយមនុស្សពីររូបដូចដែលបានរៀបរ៉ាប។ ក្នុងនោះអ្នកគាំទ្រ​បានពោលពាក្យសរសើរនាងថា ជា​នារី​ដែល​ស្លៀក​ឈុត​ថៃ​បានយ៉ាង​ស្អាត និងទាក់ទាញ​ខ្លាំង​គ្រប់ឈុតតែម្ដង។

គួរ​រំលឹក​ដែរ​ថា ​Pancake និង​លោក​វរសេនីយ៍ទោ​ ត្រូវ​រៀបអាពាហ៍ពិពាហ៍​នៅ​ថ្ងៃទី ១០ ខែមិថុនា ខាងមុខនេះ ហើយ​ហ្វេន​ដែល​ជា​អ្នកគាំទ្រ​តារា​ស្រី​រូប​នេះ ​ក៏​កំពុង​តែ​រង់ចាំ​មើល​សម្រស់​ក្នុង​ឈុត​កូន​ក្រមុំ​របស់​នាង​ដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សុបិនក្លាយជាការពិត លោកតាអាយុ ៨៦ ឆ្នាំ ថតរូប Pre-Wedding លើកដំបូងក្នុងឆាកជីវិត

ចុចអាន៖តារា ថៃ ១៥ រូប ជាប់ឈ្មោះក្នុងបញ្ជីសកល មានមុខសង្ហា និងស្អាតបំផុតនៅឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ១៨ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤០ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

Sokha Hotels

ព័ត៌មានពេញនិយម