ជីវិតកម្សាន្ដ
តារាស្រី ម៉ូលីកា បញ្ជាក់រឿងកែសម្ផស្សក្រោយចេញលទ្ធផល
តារាច្រៀងស្រី ម៉ូលីកា បានប្រកាសទទួលស្គាល់ថា ពេលនេះនាងស្កប់ស្កល់ពេញចិត្តនូវរូបសម្រស់របស់ខ្លួន ព្រោះនៅឆ្នាំ២០២២នេះ ទាំងផ្ទៃមុខ ដងខ្លួន និងរូបរាង គឺដូចអ្វីដែលនាងមានក្ដីស្រម៉ៃចង់បានពីមុន ព្រោះស្វាមីពេញចិត្ត និងស្រលាញ់នាងខ្លាំង ហើយមិត្តភក្ដិនៅជុំវិញខ្លួនពួកគេក៏លាន់មាត់ថា នាងកើនតែអាយុពីមួយឆ្នាំទៅមួយឆ្នាំតែរូបសម្រស់ក្មេងជាងវ័យ។

ទោះជាយ៉ាងណាជុំវិញការប្រែប្រួលរូបឆោមកាន់តែទាក់ទាញប្លែកនារយៈពេលចុងក្រោយនេះ ម៉ូលីកា សារភាពថា នាងមានអ្នកនៅក្រោយខ្នងបានជាធ្វើឲ្យនាងមានទំនុកចិត្តខ្ពស់ដល់ម្លឹង។ ម៉ូលីកា និយាយដោយមិនលាក់លៀមថា សម្រស់នាងពេលនេះនាងមានអារម្មណ៍ជឿរជាក់ខ្លាំងនោះគឺដោយសារ តែនាងទៅទទួលសេវាកម្មរក្សារសម្ផស្ស។ នាងសូមសរសើរលោកដុកទ័រKim Eng Mam Ostebo (Camille) ដែលធ្វើឲ្យសម្រស់របស់នាងពិតជាដូចអ្វីដែលប៉ងប្រាថ្នា។

អ្នកនាង អឿន ម៉ូលីកា បន្ថែមថា ទាំងគុណភាពសេវ៉ាកម្ម គឺនៅ Crystal Clinic នេះ នាងមានអារម្មណ៍ថាកក់ក្ដៅហើយមានទំនុកចិត្តបំផុត ព្រោះមានអ្នកជំនាញដែលពូកែៗ និងមានបទពិសោធន៍ត្រឹមត្រូវផ្នែកសម្ផស្សដែលកែហើយមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនៃអតិថិជនដែលទៅទទួលសេវាកម្មនៅទីនោះឡើយ។

បើតាមរូបពីមុន ម៉ូលីកា កែច្រមុះនិងទម្រង់មុខនោះ គេឃើញនាងមានភាពប្រែប្រួលប្លែកដាច់ឆ្ងាយក្រោយពីវះកាត់កែរួចទើបធ្វើឲ្យនៅពាក់កណ្ដាលឆ្នាំ២០២២ នេះ ម៉ូលីកា ពេញចិត្តនូវសម្រស់របស់នាងកាន់តែខ្លាំងហើយធ្វើឲ្យអាជីវកម្មតាមOnlineរបស់នាងរឹតតែមានអតិថិជនគាំទ្រនាំឲ្យមុខជំនួញរបស់នាងកាក់កបជាងមុនថែមទៀតក្រោយស្ថានភាពកូវីដស្ងប់ស្ងាត់វិញនេះ។

យ៉ាងណាមិញ ម៉ូលីកា សង្កត់ធ្ងន់ថា សម្រស់មិនអាចចាំបាននោះទេហេតុនេះនាងត្រូវតែរកអ្នកជំនាញរូបណាដែលជាទីទំនុកចិត្តខ្ពស់ដើម្បីឲ្យខ្លួនឯងលែងមានក្ដីកង្វល់ពីរឿងខ្លាចមិនស្អាតទៀត។ តាមព័ត៌មានថា ក្រៅពី ម៉ូលីកា ក៏មានតារាល្បីៗមួយចំនួនទៀតបានទៅកែសម្ផស្សនៅCrystal Clinic នោះដែរជាក់ស្ដែងដូចជាថ្មីនេះលេចឭថា ទេព បូព្រឹក្សបានទៅធ្វើច្រមុះនៅទីនោះផងដែរ ទើបធ្វើឲ្យសម្រស់នាងប្លែកជាងមុន៕
អត្ថបទ៖ ចាន់រ៉ា




-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


