Connect with us

ជីវិតកម្សាន្ដ

Netflix កំពុងជ្រើសរើសបេក្ខជនចូលលេងកម្មវិធី Squid Game ពិតៗ ជាមួយប្រាក់រង្វាន់ ៤.៥៦លានដុល្លារ

បានផុស

នៅ

ក្រុមហ៊ុន Netflix កំពុងជ្រើសរើសអ្នកចូលរួមលេងក្នុងកម្មវិធីទូរទស្សន៍ពិតៗ ដែលយកលំនាំតាមរឿងភាគដ៏ពេញនិយមបំផុតរបស់ខ្លួនគឺ Squid Game។

ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធីនេះ នឹងមិនមែនជាហ្គេមដាក់ជីវិត ឬសម្លាប់មនុស្ស ដូចដែលបង្ហាញនៅក្នុងរឿងភាគកូរ៉េខាងត្បួងនោះទេ។ ផ្ទុយទៅវិញ អ្នកចូលរួមចំនួន ៤៥៦ នាក់មកពីជុំវិញពិភពលោក នឹងលេងហ្គេមដើម្បីដណ្តើមប្រាក់រង្វាន់ ៤.៥៦លានដុល្លារអាមេរិក។

ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន Netflix ក៏បានបញ្ជាក់ផងដែរថា រឿងភាគដ៏ពេញនិយមនេះ នឹងថតបន្តរដូវកាលទីពីរ។

កាលពីថ្ងៃពុធ ក្រុមហ៊ុនបានប្រកាសថា វគ្គថ្មីចំនួន១០ របស់កម្មវិធី Squid Game: The Challenge នឹងផ្តល់ជូននូវរង្វាន់ជាសាច់ប្រាក់ធំបំផុត ក្នុងប្រវត្តិសាស្ត្រកម្មវិធីទូរទស្សន៍។

ចំពោះលក្ខខណ្ឌចូលរួមវិញ បេក្ខជនត្រូវតែមានអាយុយ៉ាងតិច២១ឆ្នាំ, ត្រូវតែចេះនិយាយភាសាអង់គ្លេស ហើយក្នុងរយៈពេល៤សប្តាហ៍នៅដើមឆ្នាំ២០២៣ បេក្ខជនទាំងអស់ត្រូវតែធានាថា ពួកគេមិនមានជាប់ការងារឬភារកិច្ចអ្វីទាំងអស់ ដើម្បីថតកម្មវិធី។

យ៉ាងណាមិញ ភ្លាមៗនេះ ក្រុមហ៊ុនមិនទាន់បញ្ជាក់អំពីទីតាំងនៃការថតនៅឡើយទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BBC

ចុចអាន៖ ក្រុមហ៊ុន Netflix ប្រកាសចេញរឿង “Squid Game” វគ្គ ២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម