សេដ្ឋកិច្ច
រុស្ស៊ី អាចប្រមូលផលស្រូវសាលី ៩០ លានតោនក្នុងឆ្នាំ ២០២២ នេះ
ក្រុមហ៊ុន Rusagrotrans ដែលមានឯកទេសខាងដឹកជញ្ជូនគ្រាប់ធញ្ញជាតិតាមផ្លូវដែកបានឲ្យដឹងថា ប្រទេសរុស្ស៊ីអាចនឹងប្រមូលផលស្រូវសាលីចំនួន ៩០ លានតោនក្នុងឆ្នាំ ២០២២ នេះ ។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Rusagrotrans បានព្យាករណ៍ថា ផលិតកម្មស្រូវសាលីនៅក្នុងប្រទេសរុស្ស៊ីសម្រាប់ឆ្នាំ ២០២២ នេះនឹងកើនឡើងពីចំនួន ០.៧ លានតោន ដល់ចំនួន ៩០ លានតោន ជាពិសេសទិន្នផលស្រូវសាលីសម្រាប់ទីក្រុង Krasnodar, ដែនដី Stavropol និងតំបន់ Rostov ។
ចំណែកការប៉ាន់ប្រមាណសម្រាប់ការប្រមូលផលស្រូវសាលីសរុបសម្រាប់ដែនដី Southern Caucasus និង North Caucasus បានកើនឡើង ០.៧ លានតោនដល់កម្រិតកំណត់ត្រា ៣៨.៥ លានតោន ។

អ្នកវិភាគបានបន្ថែមថា ចំណែកការព្យាករណ៍សរុបសម្រាប់ការប្រមូលផលគ្រាប់ធញ្ញជាតិបានកើនឡើងដល់ ១៣៨.៦ លានតោនពី ១៣៨ លានតោនជាមួយនឹងការប៉ាន់ស្មានសម្រាប់ដំណាំផ្សេងទៀត ។
កាលពីថ្ងៃទី ២៦ ខែឧសភា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការប្រមូលផលស្រូវនៅឆ្នាំ ២០២២ របស់ប្រទេសអាចលើសពី ១៣០ លានតោន រួមទាំងស្រូវសាលីចំនួន ៨៧ លានតោន ។

គួរបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ីមានចំណែកប្រមាណ ៣០ ភាគរយនៃការនាំចេញស្រូវសាលីពិភពលោក ខណៈពោត ២០ ភាគរយ និងផ្កាឈូតរ័ត្ន ៧៦ ភាគរយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន ប្រាប់ទីក្រុងបន្ទាប់ដែល រុស្ស៊ី នឹងបើកការវាយលុក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


