ជីវិតកម្សាន្ដ
បវរកញ្ញាកម្ពុជាក្រោម លំដាប់រងទី២ នឹងចូលរួមប្រកួត Miss Earth លើឆាកអន្តរជាតិ ជំនួសម្ចាស់មកុដ
ត្បិតក្លាយជាអ្នកគ្រងមកុដបវរកញ្ញា Miss Earth Vietnam ឆ្នាំ២០២២ ប៉ុន្តែបវរកញ្ញា Nong Thuy Hang មិនមែនជាបេក្ខនារីតំណាងប្រទេសវៀតណាមចូលរួមប្រកួតក្នុងកម្មវិធី Miss Earth 2022 នោះទេ ហើយបវរកញ្ញា Thach Thu Thao ដែលជាលំដាប់រងទី២ នឹងជំនួសតួនាទីរបស់ម្ចាស់ជយលាភីឯក ដើម្បីឡើងសង្វៀនអន្តរជាតិ នាពេលឆាប់ៗខាងមុខ។

ជាទូទៅនៅក្នុងកម្មវិធីប្រកួតសម្រស់ អ្នកដែលទទួលបានតំណែងខ្ពស់ជាងគេនឹងត្រូវតំណាងប្រទេសដើម្បីបង្ហាញវត្តមាននៅលើឆាកអន្តរជាតិ។ ផ្ទុយទៅវិញ ស្ថាប័ន Miss Earth វៀតណាម ថ្មីៗនេះ ស្រាប់តែបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះមហាជន ខណៈស្ថាប័នបានប្រកាសផ្តល់សិទ្ធិឲ្យទៅជយលាភីលេខ៣ ដើម្បីចូលរួមប្រកួតជំនួសបវរកញ្ញាឯក។

កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី Miss Ethnic Group វៀតណាម លោក Truong Ngoc Anh បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរឡើយ ក្រោយពេលលោកប្រកាសថា បេក្ខនារីដែលនឹងបង្ហាញខ្លួននៅលើឆាកអន្តរជាតិក្នុងឆ្នាំនេះ គឺបវរកញ្ញា Thach Thu Thao ដែលជាបវរកញ្ញាលំដាប់រងទី២ មានដើមកំណើតមកពីកម្ពុជាក្រោម។ ការផ្លាស់ប្ដូរនេះ បានក្លាយជាទៅជារឿងមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃសម្រស់វៀតណាមនោះទេ។

យ៉ាងណាមិញ មកដល់ពេលនេះស្ថាប័នបវរកញ្ញាវៀតណាម មិនបញ្ជាក់ពីមូលហេតុនៃកាដកបេក្ខភាពម្ចាស់មកុដនោះទេ ខណៈពាក្យចចាមអារ៉ាមជាច្រើននិយាយថា ម្ចាស់តំណែង Miss Earth Vietnam 2022 នាង Nong Thuy Hang មិនមែនជានារីនៅលីវឡើយ។ នាងជាភរិយាលួចលាក់របស់អ្នកមានទ្រព្យស្តុកម្នាក់ ហើយទន្ទឹមនឹងនោះ គេបានរកឃើញថា តំណែងរបស់នាងបានមកដោយសារសំណូក។ ទោះយ៉ាងណា ទាំងនេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ព្រោះខាងស្ថាប័នបវរកញ្ញាវៀតណាម មិនទាន់ប្រកាសព័ត៌មានផ្លូវការនៅឡើយ ចំណែកសាមីខ្លួនបានច្រានចោលពាក្យចចាមអារ៉ាមទាំងអស់៕






ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
ចុចអាន៖ អបអរសាទរ បវរកញ្ញាកម្ពុជាក្រោម ជាប់លំដាប់រងទី២ កម្មវិធី Miss Earth នៅប្រទេសវៀតណាម
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


