ជីវិតកម្សាន្ដ
ខ្ញុង ប្រកាសជំហរមិនរត់ចោលបំណុល ឬគិតខ្លី បើទោះធ្លាក់ខ្លួនដល់កម្រិតណា
តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ដែលបច្ចុប្បន្នត្រូវបានគេដឹងថា នាងកំពុងរួមរឹតដោយការជំពាក់បំណុលគេជុំខ្លួននោះ បានប្រកាសរក្សាជំហរជាថ្មី ពោលគឺនាងថា ខ្លួនមិនរត់ចោលបំណុល ឬគិតខ្លីសម្លាប់ខ្លួនទេ បើទោះបីត្រូវមានទោស និងរកបានព្រឹកខ្វះល្ងាចក្តី។

ជាការពិតបើតាមការកត់សម្គាល់គិតរហូតមកទល់ពេលនេះ អ្នកនាង ខ្ញុង នៅមិនទាន់ស្រលះខ្លួនរួចផុតពីការដើរសងបំណុលគេនៅឡើយ ខណៈសព្វថ្ងៃអ្នកនាង និងស្វាមី គឺនាយ កៃដរ បាននិងកំពុងខិតខំតស៊ូក្នុងការលក់ ត្រីងៀត ត្រីឆ្អើរ ផ្អក ស្ករពាងស្ករត្នោត ដើម្បីដោះដូរបានប្រាក់មកសងបំណុលគេតាមដំណាក់កាល។

ដោយឡែកស្រាប់តែនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២ តារាកំប្លែងសម្បូរវេហាសព្ទអ្នកនាង ខ្ញុង បានបង្ហាញការរក្សាជំហររបស់ខ្លួន ក្នុងការសងបំណុលគេព្រមទាំងនិយាយពីអារម្មណ៍ទៅកាន់កូនៗដោយការសុំទោសផងដែរអំឡុងពេលកំពុងជួបការលំបាក និងខ្វះខាតជីវភាពគ្រួសារនេះ។

អ្នកនាង ខ្ញុង បានរៀបរាប់ថា«បើមានទោសព្រោះតែមិនទាន់មានលុយសងគេក៏ម៉ែមិនតូចចិត្ត ព្រោះម៉ែប្រឹងអស់លទ្ធភាពហើយ ម៉ែក៏មិនគិតខ្លី មិនរត់ ចោលបំណុល តែដែលម៉ែបារម្ភគឺពួកកូនៗ បើម៉ែមិននៅតើកូនៗម៉ែនឹងទៅយ៉ាងណាបើរាល់ថ្ងៃម៉ែខំទាំងហាលក្តៅហាលភ្លៀងផងនៅតែបានព្រឹកខ្វះល្ងាច កូនអើយកូនម៉ែសុំទោស»។


គួររម្លឹកដែរថា អ្នកនាងខ្ញុងកាលពីកន្លងទៅបានផ្ទុះរឿងរ៉ាវអាស្រូវផ្អើលអស់អ្នកគាំទ្រពេញមួយប្រ ទេស បន្ទាប់ពីនាងទម្លាយចំនួនទឹកប្រាក់ដែលជំពាក់បំណុលគេជាងកន្លះលានដុល្លារ ក្រោមហេតុផលរកស៊ីខាត។ ទោះបីយ៉ាងណាសម្រាប់ ខ្ញុង និងស្វាមីនាយ កៃដរ នៅតែបន្តការតស៊ូជាមួយគ្នាតាមរយៈ ការឡាយលក់ ផ្អក ប្រហុក ត្រីងៀត ដើម្បីយកលុយដោះបំណុលគេ និងធ្វើជាដើមទុកសាងជីវិតជាថ្មីឡើងវិញផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


