Connect with us

ជីវិតកម្សាន្ដ

​លោក សោម ដូរិន ​តារាជើងចាស់​ធ្លាក់ខ្លួនឈឺ​ជំងឺឈាម​កកក្នុង​ខួរក្បាល​

បានផុស

នៅ

តារាសម្ដែងភាពយន្តជើងចាស់ល្បីឈ្មោះ​លោក​ សោម ដូរិន​ កំពុងធ្លាក់ខ្លួនឈឺ​ជាទម្ងន់ដោយ​ជំងឺប្រចាំ​កាយ និងបញ្ហាជំងឺឈាមកកក្នុងខួរក្បាល​សំរាកព្យាបាលនៅ​មន្ទីរពេទ្យកាល់​ម៉ែត្រ​រាជធានីភ្នំពេញ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​កាលពីរសៀលថ្ងៃទី ​១៤ ខែសីហា ឆ្នាំ២០២២វេលា​ម៉ោង ៣៖៣០​នាទី លោក​ព្រឹទ្ធា​ចារ្យ សោម ដូរិន បានចូលក្នុងបន្ទប់​វះកាត់ ខណៈលោកស្រី សាក់​សក្តិកេត​ មយូរ៉ា ជា ភរិយារបស់លោក​និងក្រុម​គ្រួសារ​កំពុងមើលថែទាំយ៉ាងយកចិត្តទុក​ដាក់បំផុត។ ​

​តាមរយៈដំណឹងនេះដែរគេឃើញមានអ្នកគាំទ្រនិងតារាសិល្បៈ​មួយចំនួនបាន​នាំគ្នាជូនពរ​ឲ្យ​លោកព្រឹទ្ធាចារ្យ សោម ដូរិន ទទួលបានជោគជ័យក្នុងការវះកាត់ហើយមាន​សុខភាពល្អ​ប្រសើរ​ឡើងវិញ។

សូមជម្រាបដែរថា ក្នុងចំណោមតារាភាពយន្ត​រៀមច្បងក្នុងសម័យ​យុគមាស​លោក​ព្រឹទ្ធាចារ្យ សោម ដូរិន បានប្រឡូកក្នុងវិស័យសិល្បៈតំណាលនិងលោក នាង រិទ្ធីយ៉ា ដែលគេហៅ​ជំនាន់ដំបូងនៃការកកើតវិស័យភាពយន្តខ្មែរ។

​លោកព្រឹទ្ធាចារ្យសោម ដូរិន បានលះបង់ច្រើនណា ស់ក្នុងបុព្វហេតុសិល្បៈ​វប្បធម៌ខ្មែរតាំង​ពីពេល​ដែល​ប្រឡូកសិល្បៈដំបូងដើមទសវត្ស៥០រហូតមកដល់សព្វថ្ងៃ។

ក្រោយ​ពេលដែល​កម្ពុជារួចផុត​ពីរបបខ្មែរ ក្រហមធនធានមនុស្សផ្នែកសិល្បៈភាពយន្តនៅសល់តិចតូចណាស់ហើយរូប​លោកនិង​ភរិយាក៏បានចូលរួមជាមួយសិល្បករដែលមានវាសនារួចផុតពីការស្លាប់តិចតូចបំផុតនោះរួមគ្នាកសាងវិស័យភាព យន្តអោយរស់ឡើងវិញជាថ្មី៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម