Connect with us

ជីវិតកម្សាន្ដ

មហាហង្ស​ចេញ​ការ​បំភ្លឺ​ក្រោយ​ផ្ទុះ​ការរិះគន់​ឈុត​តំណាង​ក្រុង​ពីរ​ក្នុង​កម្មវិធី​MGC2022

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់ពី​ផ្ទុះ​ការរិះគន់​បាញ់​ចាក់​ស្រោច​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ទស្សនិកជន​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ជុំវិញ​ការបង្ហាញ​ឈុត​ល្បែងស៊ីសង​របស់​បេ​ក្ខ​នារី​២​រូប​នៅក្នុង​កម្មវិធី​Miss Grand Cambodia 2022​នោះ​ពេលនេះ​អ្នកគ្រប់គ្រង​កម្មវិធី​និង​ជា​ថៅ កែ​មហាហង្ស​គឺ​លោក អ៊ិន សុ​ភិន បានចេញ​ការ​បំ ភ្លឺ​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​លិខិត​បំភ្លឺ​របស់​ផលិតកម្ម​មហាហង្ស​ដែលមាន​លោក អ៊ិន សុ​ភិន ជា​អគ្គនាយក និង​គ្រប់គ្រង​កម្មវិធី​ប្រឡង​Miss Grand Cambodia 2022 បាន​បញ្ជាក់ថា​ ដោយមាន​ការរិះគន់ និង ការមិន​ពេញ​ចិត្ត​មកលើ​ឈុត​តំណាង​ក្រុង​ចំនួន​ពីរ​គឺ​ក្រុង​ប៉ោយ​ប៉ែត​និង​ក្រុង​បាវិត​ជាច្រើន​ដោយហេតុនេះ​ខាង​ផលិតកម្ម​មហាហង្ស​យើង​ទទួល​យ​ការរិះគន់​ទាំង អស់​របស់​ប្រជាជន​កម្ពុជា​ដែលមាន​ការមិន​ពេញ ចិត្ត​ទៅលើ​ឈុត​ទាំងពីរ​ក្រុង​នេះ​។

លិខិត​ដដែល​បាន​បន្ត​ថា ​ខាង​ផលិតកម្ម​បា​នស​ម្រេច​ចិត្ត​ធ្វើ​ការដក​ឈុត​ទាំងពីរ​នេះ​ចេញពី​ការប្រកួត​កម្មវិធី​ប្រកួត​តំណាង​ជាតិ​។ ​ក្នុងនោះ​ក៏បាន​ធ្វើ​ការ​សុំទោស​ទៅកាន់​មហាជន​ទាំង​នៅក្នុង​ស្រុក​និង​ក្រៅប្រទេស​ហើយ​ជាពិសេស​អាជ្ញាធរ​ព្រមទាំង​ប្រជាពល​រដ្ឋ​ដែល​រស់នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មាន ជ័យ​និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាវិត​ខេត្តស្វាយរៀង​ផងដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម