ជីវិតកម្សាន្ដ
សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរកំលោះតូច លីម តិចម៉េង ដែលឈ្នះពាន Cambodian Idol
បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ៦ ខែកន្លងទៅនេះ ទីបំផុតកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក«Cambodian Idol» រដូវកាលទី ៤ បានរកឃើញម្ចាស់ពានហើយ កាលពីរាត្រីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ គឺបានទៅលើបេក្ខជន លីម តិចម៉េង មកពីខេត្តកំពង់ចាម។

ជាមួយគ្នានៃដំណឹងដំណឹងដ៏រំភើបរីករាយនេះដែរភ្លាមៗនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាក៏បានចូលរួមអបអរសាទរចំពោះបេក្ខជន លីម តិចម៉េង ដែលក្លាយជាម្ចាស់ពានក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី ៤ ផងដែរ។ យោងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា«សូមអបអរសារទរចៅលីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ»។ នៅក្នុងនោះដែរចំពោះកម្មវិធីវគ្គផ្តាច់ព្រ័ត្រនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាដល់ TOP 4 ក្នុងម្នាក់ៗនូវទឹកប្រាក់ចំនួន ៦ លានរៀលផងដែរ។

នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងលំដាប់ថ្នាក់ពិភពលោកខាងលើនេះ គឺមានលោកជំទាវសង្គហប ណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ជាគណៈអធិបតី និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញឡើងផ្តល់ជូនពានដល់ម្ចាស់ជយលាភីលេខ ១ លីម តិចម៉េង ផងដែរ។


សូមបញ្ជាក់ថា បេក្ខជនដែលឆ្លងដល់វគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ នេះ គឺមានចំនួន ៤ នាក់ រួមមាន៖ លីម តិចម៉េង, នាង ដាវីន, ថុល សុភិទិ និង ស៊ឹម ច័ន្ទពន្លឺ។ បន្ទាប់ពីការវាយតម្លៃរបស់គណៈកម្មការទាំង ៤ រូបគឺលោក ឆន សុវណ្ណរាជ, លោក ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និងសុខ សីឡាលីន និងគណៈកម្មការទី ៥ គឺការបោះ ឆ្នោតពីសំណាក់មហាជននៅទីបំផុតបេក្ខជនបានរកឃើញបេក្ខជនម្ចាស់ជយលាភី គឺបានទៅលើកំលោះតូច លីម តិចម៉េង៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


