ជីវិតកម្សាន្ដ
ប៊ុត សីហា ប្រាប់មូលហេតុនៃការពន្យារពេល ឆ្លើយតបអ្នកគាំទ្ររឿងចូលផលិតកម្ម Galaxy Navatra
កាលពីថ្មីៗនេះ តារាចម្រៀងលោក ប៊ុត សីហា ដែលជាម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលទី ១ បានប្រកាសវិលចូលសិល្បៈជាថ្មីឡើងវិញ ជាមួយនឹងការសន្យាកែប្រែកំហុសរបស់ខ្លួនមិនឲ្យអ្នកគាំទ្រខកចិត្តនោះទេ។

ជាមួយដំណឹងនៃការវិលចូលសិល្បៈរបស់លោក ប៊ុត សីហា គឺបានធ្វើឲ្យអ្នកគាំទ្រម្ចាស់ពានរូបនេះ បង្ហាញការសប្បាយចិត្តហើយលើទឹកចិត្តគ្រប់គ្នា។ ទន្ទឹមគ្នានោះដែរ ស្រាប់តែមានដំណឹងល្អថែមទៀត គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្រេចផ្ដល់ឱកាសឲ្យលោក ប៊ុត សីហា ចូលក្នុងផលិតកម្ម Galaxy Navatra តបតាមការជ្រោមជ្រែងពីសំណាក់លោកគ្រូ ម៉ិច សីហា។

បន្ទាប់ពីការប្រកាសផ្តល់ឱកាសពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គេឃើញមានអ្នកគាំទ្រមួយចំនួនធ្វើការសួរនាំ និងចង់ដឹងលោក ប៊ុត សីហា ចូលផលិតកម្ម Galaxy Navatra។ ភ្លាមៗនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ លោក ប៊ុត សីហា ក៏តបសំនួរនេះថា«បងប្អូនឆាតសួរ និងខមិនសួរខ្ញុំច្រើនណាស់ ថាខ្ញុំចូលក្នុងផលិតកម្មមហាយក្សកាឡាក់ស៊ីថ្ងៃណា? ហើយចង់ឲ្យខ្ញុំចូលកាឡាក់ស៊ីណាស់។ ថ្ងៃស្អែកខ្ញុំនឹងផ្តល់ដំណឹងជូនបងប្អូននៅពេលល្ងាច អរគុណសម្រាប់បងប្អូនដែលគ្រាំទ្រខ្ញុំបាទ ប៊ុត សីហា ហើយនិងខំប្រឹងជំរុញខ្ញុំគ្រប់បែបយ៉ាង»។

ដោយធ្វើតាមការសន្យាតារាចម្រៀងលោក ប៊ុត សីហា បានធ្វើការបញ្ជាក់ទៅកាន់អ្នកគាំទ្រជាថ្មីថា បងប្អូនឆាតមកច្រើន និងចង់ដឹងរឿងខ្លះៗអំពីខ្ញុំ ហើយខ្ញុំបានសន្យាថា នឹងប្រាប់បងប្អូននៅល្ងាចមិញដោយសារមានការងារខ្លះខាងអ្នកសម្របសម្រួល និងគ្រប់គ្រងមិនទាន់ឲ្យបង្ហាញ អ៊ីចឹងហើយខាងអ្នកគ្រប់គ្រង និងពន្យារពេលទៅថ្ងៃច័ន្ទវិញ ដោយបង្ហាញជាមួយ និងបងៗសារព័ត៌មានហើយ នឹងបង្ហាញនូវអ្វីពិសេសៗខ្លះនៅថ្ងៃនោះ។


លោក ប៊ុត សីហា បន្ថែមទៀតថា ខ្ញុំបាទសូមអធ្យាស្រ័យដោយក្តីអនុគ្រោះផងចុះ។ សង្ឃឹមបងប្អូន និងយល់នូវការងារនោះចំពោះខ្ញុំ ហើយខ្ញុំនឹងមិនឲ្យបងប្អូនខកចិត្តទេ តែពេលនេះខ្ញុំមិនទាន់បង្ហាញអ្វីទេចាំលទ្ធផលចេញមកជាផ្លូវការសិន អរគុណអ្នកគាំទ្ររបស់ខ្ញុំបាទ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


