Connect with us

ជីវិតកម្សាន្ដ

តារាថៃ ៦ រូប ទម្លាយថា មួយជីវិតនឹងទិញអំណោយថ្លៃបំផុត សម្រាប់ខ្លួនឯងបានម្ដង

បានផុស

នៅ

មានតារាថៃជាច្រើន បានខិតខំធ្វើការយ៉ាង​សស្រាក់សស្រាំ សឹងតែ​រកពេលសម្រាកគ្មាន ដូច្នេះ​មិនមែនជា​រឿងគួរ​​ឲ្យ​ភ្ញាក់ផ្អើលទេ ​ដែលថា​ ពេលខ្លះ​ពួកគសុខចិត្តចំណាយលុយ​ចង់ទិញវត្ថុ​ដែលមាន​បន្ទុកធ្ងន់ ជូន​ជា​កាដូ​ដល់​ខ្លួន​ឯង​ ​ឲ្យ​បាន​សប្បាយចិត្ត។

ខាងក្រោមនេះ​ ជា​តារា​ប្រុស​ស្រី​ទាំង ៧ ដួង បាន​ចំណាយ​លុយ​ផ្ទាល់ខ្លួន ដើម្បី​ទិញអំណោយ​ជូន​ខ្លួនឯង​ ជា​ពិសេស​ក្រោយហត់នឿយមកជាយូរឆ្នាំ។

១ Panward Hemmanee

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្ដែង​តួ​ឆ្នាសឆ្នើម​រូប​នេះ បាន​បង្ហើប​ថា ប្រសិនបើអ្វីដែលអ្នកគិតថាថ្លៃខ្លាំង ប្រហែលជា​កូន​របស់​អ្នក។ ដែលយើងមានអារម្មណ៍ថា តម្លៃគឺខ្ពស់ជាងអ្វីៗទាំងអស់។ ដូច្នេះនាងបានចំណាយពេលវេលានិងប្រាក់កាស ជូនកូនៗដើរលងនិងទិញសំលៀកបំពាក់​ដែលពួកគេចង់បាន។

២ TONGTONG KITSAKORN

តួឯកប្រុសរឿង “បេះដូងអ្នកសង្រ្គោះ” រូបនេះក៏បាន​ទម្លាយពីអារម្មណ៍រ​ពិត​ដែ​ថា “វា​ប្រហែល​ជា​នាឡិកា ហើយនាឡិកា​ដែលខ្ញុំពាក់ថ្ងៃនេះ គឺផ្តល់អំណោយដល់ខ្លួនឯង យើងធ្វើការសន្សំ​ប្រាក់​មក​ជា​យូរហើយ។ ពេល​ខ្លះ​យើង​គ្រាន់​តែ​ចង់​បាន​អ្វី​ដែល​យើង​ចង់​បាន។ យើង​មិន​ដែល​ពាក់​វា​ពីមុន​មក ប៉ុន្តែ​ថ្ងៃ​មួយ​យើង​មាន​វា​។ អ្វីក៏ដោយ វាជា​សុភមង្គល​របស់​យើង ហើយ​មិន​ប៉ះពាល់​ដល់​អ្នកដ៏ទៃ​ឡើយ។ ដូច្នេះ​ខ្ញុំ​បាន​ចំណាយ​ប្រាក់​សម្រាប់​នាឡិកា។​ នាឡិកា​ដែល​ខ្ញុំ​ទិញ​អាច​លក់​បន្ត​បាន។ វា​មិន​មែន​ជា​របស់​ដែល​មាន​តម្លៃ​ ដែល​​ទិញ​ហើយ​បាត់​ឬ​ភ្លេច​នោះ​ទេ​។”

៣ Sattaphong Phiangphor

តារា​ប្រុស​រូប​នេះ​បាន​និយាយថា “​ជា​យូរ​មក​ហើយ ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ទិញ​ផ្ទះ​នេះ។ ព្រោះ​ពេល​ខ្ញុំ​មក​រស់​នៅ​បាងកក ខ្ញុំ​អត់​មាន​លុយ​សន្សំ​ច្រើន​ទេ។ ខ្ញុំចំណាយពេលប្រហែល ៣ ឆ្នាំ ដើម្បីធ្វើការសម្រេច​ចិត្តទិញ។ យ៉ាងណាមិញ អ្វីៗគឺល្អណាស់ ​ខ្ញុំបាន​នាំ​អ្នក​ផ្ទះ​មករស់​នៅ​ជួបជុំគ្នា​គ្រប់ពេល ខ្ញុំពិតជាមាន​មោទនភាព។

៤ Sammy Cowell

នាងក៏បានទម្លាយអារម្មណ៍ពិតដែលថា “តាម​ពិត​ទៅ មាន​រថយន្ត​ជា​ច្រើន។ ប៉ុន្តែ​ឡាន​នេះ​គឺ​ចង់​ប្រើ​យូរ​មក​ហើយ ខ្ញុំ​ក៏​បាន​ប្រឹក្សា​ជាមួយអ្នក​ផ្ទះ​ដែរ​ថា ​ខ្ញុំ​ចូល​ចិត្ត​យ៉ាង​ម៉េច? ហើយ​យើង​ក៏​ចូលចិត្ត​វាដូចគ្នា​ដែរ។ ឡាននេះមិន​ថ្លៃ​មិន​ខ្ពស់ពេក​ទេ ​វា​ជា​ឡាន​ប្រើ​ហើយនិងជារថយន្ត​អឺរ៉ុប​ដែល​ដំណើរការ​​ខ្លាំង ទាក់ទង​នឹងការអនុវត្ត និងសុវត្ថិភាព”។

៥ ​Thitipoom Techaapaikhun

សម្រាប់តារាប្រុសវ័យក្មេងនេះ ក៏បាននិយាយថា “ខ្ញុំ​ធ្លាប់​ឈប់​សម្រាក​ដើម្បី​ធ្វើ​ដំណើរ។ ដោយសារតែក្នុងអំឡុងពេលនេះ មុនពេលសម្រាកមួយថ្ងៃ នឹងកក់សណ្ឋាគារល្អបំផុត យកច្រើនតាមដែលយើងអាចធ្វើបាន វា​ជា​ការ​កក់​ទុក​ដ៏​ល្អ។ ប្រសិនបើមានពេលសម្រាក ខ្ញុំចង់សម្រាកតែឯង ចង់​ដេក​មិន​ធ្វើ​អី ហូប​បាយ​រួច​ដើរជុំវិញបន្ទប់ ដោយអត់​ចង់​ធ្វើ​អី អត់​ចង់​ចេញ​ក្រៅ សូមសម្រាកតែមួយមុខ។”​​ ប៉ុន្តែយ៉ាងណាមិញ លោកថា គោលដៅដៅធំ គឺចង់ទិញផ្ទឬះឪពុកសិន។

៦ Pimprapa

តារាសម្ដែងស្រីប្រចាំប៉ុស្តិ៍​លេខ៧ថៃ​រូប​នេះបាននិយាយថា “ប្រហែល​ជា​ខុនដូ។ វាជាអ្វីមួយដែលយើងមានអារម្មណ៍ថា ត្រូវតែមាន។ ដោយ​សារ​ផ្ទះ​ខ្ញុំនៅ​ឆ្ងាយ​ ហើយ​យើង​ធ្វើ​ការ​ត្រូវ​បើក​បរ ត្រូវ​ធ្វើ​ដំណើរ​ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល។ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខុនដូ​ គឺ​ជា​ការ​ចាំបាច់បំផុតដែលត្រូវនិយោគដើម្បីទិញ។”

ត្បិតថានាងជាកូនអ្នកមានស្រាប់ក្ដីតែយ៉ាងណា Pimprapa ជាមនុស្សម្នាក់ដែលខ្លាចបំណុលខ្លាំងបំផុត។ ដូច្នេះ​ទើបនាងបាន​សម្រេច​ចិត្ត​ថា បើមានសាច់​ប្រាក់ខ្លះ នាងនឹងទិញអ្វីដែលមានលុយស្រាប់ ដោយមិនទិញអ្វី ដែលជំពាក់គេឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៤ សន្លឹកពី Baifern ស្អាតពេកអ្នកគាំទ្រនាង ស្មានតែរូបគំនូរ

ចុចអាន៖តារាថៃ ៤ ដួង សុទ្ធតែបញ្ចប់ការសិក្សា​ផ្នែក​ច្បាប់ និង នយោបាយ


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៦ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម