Connect with us

ជីវិតកម្សាន្ដ

ឈិន ឡុង រងការរិះគន់ចាស់ដៃ រឿងទុកកូនស្រីរស់នៅក្នុងជីវភាពលំបាក

បានផុស

នៅ

តារាសម្តែងក្បាច់គុន ឈិន ឡុង ឬ Jackie Chan រងការរិះគន់យ៉ាងចាស់ដៃថា មិនមានទំនួលខុសត្រូវលើកូនស្រី Etta Ng Chok Lam ក្រោយផ្ទុះព័ត៌មាននាងតម្រង់ជួរសុំអាហារតាមចិញ្ចើមផ្លូវ នៅ ប្រទេសកាណាដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្ដែង​រូប​នេះ​កំពុង​តែ​រងនូវភាព​ចម្រូងចម្រាស​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​សារព័ត៌មាន​បានរាយការណ៍ពី​ជីវិតដ៏លំបាករបស់កូនស្រីលោក ហើយនៅលើ​បណ្ដាញ​សង្គមវិញ ប្រជាជន​ជា​ច្រើនបានរិះគន់​ថា Jackie Chan គឺ​ជា​ឪពុក​ដែល​គ្មាន​ទំនួល​ខុសត្រូវ និង​ប្រើ​អាកប្បកិរិយា​ព្រងើយ​កន្តើយ មិន​ព្រម​ទទួល​ស្គាល់​កូនស្រី​របស់​គាត់ ពី​ព្រោះ​នាង​គឺ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ។

លើសពីនេះ​ទៅទៀត អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន​ក៏បានប្រៀបធៀប​ជីវិត​រស់នៅ​កូនប្រុស និងកូនស្រីរបស់តារា​សម្តែងរូបនេះផងដែរ ដែលនៅក្នុងនោះកូនប្រុសរបស់ ឈិន ឡុង រស់នៅ​ក្នុង​ជីវិតយ៉ាងប្រណីត ជាមួយ​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ ខណៈ​ដែល​កូនស្រី​វិញរស់នៅ​ក្នុង​ជីវភាព​ខ្វះខាត​យ៉ាង​ខ្លាំង។

យ៉ាងណាមិញ​នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ​ដែល​គេ​ឃើញ​កូនស្រី​តារា​សម្ដែង​រូបនេះ ដើរ​សុំ​អាហារ​គេ​តាម​ចិញ្ចើម​ផ្លូវ និង​មាន​ជីវិត​រស់នៅ​តាម​របង​ផ្ទះ​គេ​បែបនេះ ដោយ​កាល​ពីពេលថ្មីៗ​នេះ​គេហទំព័រ​ព័ត៌មាន​ចិន​ជា​ច្រើន​បាន​ចុះ​ផ្សព្វផ្សាយ​ថា នាង Etta Ng Chok Lam រស់នៅ​ក្នុង​ជីវភាព​លំបាក​អស់​រយៈ​ជាច្រើន​ឆ្នាំ​មក​ហើយ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖កូនស្រី ឈិនឡុង តម្រង់ជួរសុំអាហារតាមចិញ្ចើមផ្លូវ ជាមួយជនអនាថា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម