ជីវិតកម្សាន្ដ
ហ្សូណូ ឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីភ្លាម កើតរឿងមិនសប្បាយចិត្ត បញ្ចេញ១ប្រយោគ បន្ធូរអារម្មណ៍
តារាចម្រៀងមានទឹកដមសម្លេងមនោសញ្ចេតនា អង្រួនបេះដូងអ្នកស្តាប់លោក ហ្សូណូ បើតាមការសង្កេតឃើញទើបតែឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីបានមួយថ្ងៃប៉ុណ្ណោះ ក៏ស្រាប់តែតារាប្រុសរូបនេះកើតមានរឿងមិនសប្បាយក្នុងចិត្តទៅហើយ។

កត់សម្គាល់តារាចម្រៀងលោក ហ្សូណូ គឺពេលនេះហាក់មានភាពខុសប្លែកពីតារាប្រុស-ស្រី ខ្មែរឯទៀត ខណ:ដែលពួកគេបាននាំគ្នាបញ្ចេញនូវរូបភាពសប្បាយៗតាមរយៈការជួបជុំគ្រួសារ មិត្តភក្តិឬដំណើរកម្សាន្តតាមបណ្តាខេត្តនានា ក៏ដូចជានៅតាមរមនីយដ្ឋានជាដើម នាអំឡុងពេលស្វាគមន៍ពិធីឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំ២០២១នេះ។

បង្វែរមកចាប់អារម្មណ៍តារាចម្រៀងលោក ហ្សូណូ កាលពីថ្ងៃទី០១ខែមករាម្សិលមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ត្រូវបានគេប្រទះឃើញសារខ្លីបង្កប់ន័យមិនសប្បាយចិត្តជាមួយការបង្ហាញនូវទឹកមុខបែបស្រគប់ស្រគន់ផងដែរ។ ប៉ុន្តែយ៉ាងគេមិនទាន់ដឹងទេថា តើលោក ហ្សូណូ កំពុងជួបវិបត្តិអ្វីឡើយ។
បន្ថែមពីលើរូបភាពនេះដែរ លោក ហ្សូណូ បានរៀបរាប់សារមានចេតនាដាស់តឿងអារម្មណ៍ថាពេលខ្លួនឯងអត់ គេមើលងាយក៏ខឹងគេ ដល់តែពេលខ្លួនឯងចាប់ផ្តើមមានវិញបន្តិចបន្តូច ក៏ដើរតាមអំណា នអ្នកមុន។ អញ្ចឹងមានតែភ្លេចថាខ្លួនឯងចេញមកពីណា ម្តងគេម្តងយើងធ្វើល្អដាក់គ្នាចេញពីចិត្តគឺ ជាសេចក្តីស្មោះត្រង់ ដែលមិនសាបសូន្យ។ មិនអាចសូមការបកស្រាយពីលោក ហ្សូណូ បាននៅឡើយទេ នៅព្រឹកថ្ងៃទី០២ខែធ្នូ ឆ្នាំ២០២១នេះ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


