Connect with us

ជីវិតកម្សាន្ដ

ពេជ្រ វត្តីសារ៉ាវឌ្ឍី កាន់ទង់ជាតិកម្ពុជា អរគុណអ្នកគាំទ្រតាមរយ:ការផ្ញើសារលើកទឹកចិត្ត

បានផុស

នៅ

បវរកញ្ញាតំណាងកម្ពុជា គឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលពេលនេះកំពុងមានវត្តមានស្ថិតនៅលើទឹកដីនៃប្រទេស​ឥណ្ឌូនេស៊ី​ ដើម្បីចូលរួមម្មវិធីប្រកួត Miss Grand International លើឆាកអន្តរជាតិនោះបានបង្ហាញពីអារម្មណ៍រំភើបខ្លាំងក្រោយទទួលបានការគាំទ្រ និងលើកទឹកចិត្តច្រើនពីមហាជនខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់អំឡុងពេលនៃការបង្ហាញឈុតតំណាងជាតិរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅលើទឹកដីនៃប្រទេសឥណ្ឌូនេស៊ីកាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២កន្លងទៅ គឺនាងធ្វើការល្អខ្លាំងណាស់ដែលចំណុចនេះហើយធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររំភើបគ្រប់គ្នា ខណ:មានខ្លះទៀតបានពោលសរសើរមិនដាច់ពីមាត់ចំពោះភាពរឹងមាំខ្លាហាន និងតស៊ូលើឆាកអន្តរជាតិមួយនេះ។

ដោយសារតែហេតុផលនេះហើយទើបកញ្ញា វត្តីសារ៉ាវឌ្ឍី  បានថ្លែងការរំភើប និងអរគុណចំពោះអ្នកគាំទ្រ។ ជាក់ស្តែងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថា «អរគុណសម្រាប់ការផ្ដល់កម្លាំងចិត្តដ៏ធំធេងមួយនេះសម្រាប់រូបនាងខ្ញុំ។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការជូនពរដ៏អស្ចារ្យមកកាន់រូបនាងខ្ញុំ ខ្ញុំទទួលបានសារជាច្រើនពីអ្នកទាំងអស់គ្នា ដែលវាជាកិត្តិយសណាស់សម្រាប់ខ្ញុំដែលតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថាប្រជាជនកម្ពុជានៅតែបន្តការបោះឆ្នោត»។

គេកត់សម្គា់ថា ថ្វីត្បិតឈុតតំណាងជាតិដែលកញ្ញា ពេ ជ្រ វត្តីសារ៉ាវឌ្ឍី នាំយកទៅបង្ហាញនៅលើឆាកអន្តរជាតិកាលពីប៉ុន្មានថ្ងៃមុនធ្លាប់រងការរិះគន់ និងមិនពេញចិត្តពីមហាជនខ្មែរជាច្រើនក៏ពិតមែន ប៉ុន្តែអ្វីដែល វត្តីសារ៉ាវឌ្ឍី អាចអន្ទងចិត្តអ្នកគាំទ្រឲ្យស្ញើចសរសើរខ្លាំងនោះ គឺដោយមើលឃើញពីភាពខ្លាហា និងរាល់ការសម្តែងរបស់នាងធ្វើបានល្អតែម្តង។

លើសពីនេះកញ្ញា ពេជ្រ វត្តី​សារ៉ាឌ្ឍី កន្លងមកក៏ត្រូវបានមហាជនលើកសរសើរគ្រប់គ្នាថា សក្ដិសមជាម្ចាស់មកុដ គ្រប់កាយវិកា ពាក្យសម្ដី ចំណេះដឹងទាំងកម្ពស់ និងសម្រស់ គឺនាងមានភាពលេចធ្លោ។ ក្រោយពីក្លាយជាម្ចាស់មកុដកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មានតួនាទីតំណាងអោយកម្ពុជាលើឆាកអន្តរជាតិនៃកម្មវិធី Miss Grand International ក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម