ជីវិតកម្សាន្ដ
ឡូរ៉ា ម៉ម៖ ជោគជ័យនេះ គឺគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ!
តារាចម្រៀង ឡូរ៉ា ម៉ម ជាស្ថាបនិក និងនាយកប្រតិបត្តិផលិតកម្មបារមី បានលើកឡើងថា លោកព្រឹទ្ធាចារ្យ គង់ ណៃ និង វណ្ណដា បាននិយាយថា វាដល់ពេលហើយដែលយើងក្រោកឡើង គឺដល់ពេល “Time to Rise!” ហើយប្រជាជនកម្ពុជាក៏បានយល់ព្រមជាមួយពួកគាត់ដែរ គឺយល់ព្រមដល់ទៅ ១០០ លានដង ដែលជោគជ័យនេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។

ការលើកឡើងនេះ បន្ទាប់ពី វីដេអូចម្រៀង MV បទ Time to Rise! ទទួលបានការចូលទស្សនាពីប្រជាជនលើពិភពលោករហូតទៅដល់ចំនួន ១០០ លានដង គិតត្រឹមថ្ងៃទី ២៣ ខែតុលា នេះ។

ឡូរ៉ា ម៉ម បានបង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួនថា៖ “ចាប់ពីថ្ងៃនេះតទៅ ខ្ញុំមានជំនឿចិត្តខ្លាំងជាងពេលមុនទៅទៀតថា នេះគឺគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ។ ដូច្នេះ តោះកម្ពុជា ក្រោកឡើងវិញ!”។

កញ្ញា ឡូរ៉ា ម៉ម រំលឹក មានគេបានប្រាប់នាងថា “ការធ្វើបទ Original គឺមិនអាចទៅរួចទេ!”។ កញ្ញា ចាំបានផងដែរនូវកិច្ចសន្ទនាមួយ ជាមួយ លោក Arn Chorn-Pond ដែលគាត់បាននិយាយថា អាជីវកម្មខ្លះមិនឱ្យតម្លៃសិល្បៈប្រពៃណីរបស់យើង ហើយគិតថា សិល្បៈនេះតូចទាប “គួរឱ្យខ្មាស់គេណាស់”។ ជាមួយនឹងពាក្យទាំងនោះ លោកបានជំរុញនាងឱ្យធ្វើអ្វីមួយអំពីវា។

កញ្ញា ឡូរ៉ា ម៉ម លើកឡើងបន្តថា៖ “នៅពេលខ្ញុំពិចារណាពីការចងចាំនេះ ខ្ញុំដឹងថា មានមនុស្សមួយចំនួនដែលមិនមានអារម្មណ៍សប្បាយចិត្តជាមួយនឹងគំនិតនៃ “ភាពអស្ចារ្យរបស់ខ្មែរ” នោះទេ។ ឥឡូវនេះខ្ញុំយល់ហើយថា ហេតុអ្វី បានជាវាគួរឱ្យខ្លាចសម្រាប់ពួកគេ។ នេះគឺ ដោយសារតែការបរាជ័យ គឺកើតឡើងញឹកញាប់ពេក ហើយមនុស្សជាច្រើនប្រហែលជាមានអារម្មណ៍ថា យើងបានចាញ់គ្រប់គ្រាន់ហើយ”។

គួរបញ្ជាក់ថា វីដេអូចម្រៀងផលិតថ្មី បទ “Time to Rise!” បកស្រាយដោយ តារាចម្រៀងរ៉េប វណ្ណ ដា រួមដោយបញ្ចូល ឧបករណ៍តន្ត្រីបុរាណ ចាប៉ី ព្រមទាំងសំនៀង របស់ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ធ្លាប់បានបំបែកឯតទគ្គកម្មដំបូងរបស់កម្ពុជា ដែលមានអ្នកចូលទស្សនាត្រឹមរយៈពេល ២៤ ម៉ោង ដល់ទៅ ១ លានដង។ មិនត្រឹមតែប៉ុណ្ណោះ MV បទចម្រៀងនេះ ក៏បានជាប់ចំណាត់ថ្នាក់លេខ ១ “Best Videos of 2021” ដែលជ្រើសរើសដោយ LiFTED Asia ផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


