ជីវិតកម្សាន្ដ
លេចមុខ Bella Ranee ទៅប្រទេស ឥណ្ឌា ធ្វើបុណ្យ ហ្វេនមិនចង់ជឿ
កាលពីថ្ងៃម្សិលមិញនេះ តារាសម្ដែងប្រចាំប៉ុស្តិ៍លេខ៣ថៃ Bella Ranee Campaign បានធ្វើធម្មយាត្រាទៅកាន់ប្រទេសឥណ្ឌាជាមួយម្ដាយ បង្កការភ្ញាក់ផ្អើលដល់ហ្វេនរបស់នាងយ៉ាងខ្លាំង។

នៅក្នុងដំណើរទៅកាន់ប្រទេសឥណ្ឌានេះដែរ Bella Ranee ទៅដើម្បីស្វែងរកសន្តិភាព និងបូជានៅចេតិយព្រះពុទ្ធសាសនា ទីសក្ការ កន្លែងត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ ។ ទន្ទឹមនោះ នាងក៏បានចែកចាយរូបភាពពីបរិយាកាសផ្សេងៗ ឲ្យអ្នកគាំទ្រទស្សនា ព្រមជាមួយនឹងខេបសិនបង្ហាញក្ដីរំភើបថា “នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំទៅកាន់ប្រទេសឥណ្ឌា។ ដំណើរកំសាន្តពេលព្រឹក យើងកុំភ្លេចនាំម្តាយរបស់យើងទៅជាមួយ។ នាំម៉ែទៅកន្លែងព្រះពុទ្ធត្រាស់ដឹង មកទទួលបានកម្លាំងចិត្ត ធ្វើបុណ្យអធិដ្ឋាន ធ្វើសមាធិ ដែលម៉ែនិយាយថា នេះជាលើកដំបូង ដែលខ្ញុំអាចធ្វើសមាធិបានច្រើនបំផុត។ មិនមានរឿងចៃដន្យទេនៅលើពិភពលោក។ អ្វីៗត្រូវបែងចែកតាមហេតុនិងផល។ នេះជាបុណ្យដ៏អស្ចារ្យមួយសម្រាប់ Belle និងក្រុមគ្រួសារ។”

ទោះយ៉ាងណាក្ដី នេះមិនមែនជាលើកទី១ឡើយ ដែលតួឯកស្រីក្នុងរឿង “បុព្វេសន្និវាស” តែងតែងបង្ហាញពីរូបភាពធ្វើបុណ្យជាមួយម្ដាយ។ កាលពីប៉ុន្មានថ្ងៃមុន នាងក៏ធ្លាប់ធ្វើដំណើរទៅធ្វើបុណ្យនៅវត្តផ្សេងៗជាញឹកញាប់ ព្រមជាមួយនឹងរូបភាពបុណ្យកឋិនជុំហ្វេននិងមនុស្សជាទីស្រលាញ់ថ្មីៗនេះទេ៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Baifern ស្លៀកឈុតធ្មប់ក្នុងថ្ងៃ Halloween ទស្សនិកជនចាប់អារម្មណ៍ចំណុចដើមទ្រូង
ចុចអាន៖Ice Preechaya វិលមកវិញបញ្ចេញស្នាមសាកលើដងខ្លួន កាន់តែសិចស៊ី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


