KPT+
ព្រះជន្ម ១៧វស្សា ព្រះនាងម្ចាស់ Leonor មានសមត្ថភាពពេញប្រៀប សក្តិសមជាអនាគតមហាក្សត្រីអេស្ប៉ាញ
ចូលដល់វ័យជំទង់ ព្រះនាងម្ចាស់នៃរាជវង្សអេស្ប៉ាញ កំពុងទាក់ទាញចំណាប់អារម្មណ៍សាធារណជនយ៉ាងខ្លាំង ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាត និងសមត្ថភាពមិនធម្មតា សក្តិសមជាអនាគតស្ដេចស្រី គួរឱ្យស្ញប់ស្ញែង។

ព្រះនាងម្ចាស់ Leonor ជាបុត្រីរបស់ស្តេច Felipe de Borbon និងម្ចាស់ក្សត្រី Letizia នៃប្រទេសអេស្ប៉ាញ។ ព្រះនាងជាបុត្រីច្បង ដែលមានព្រះអនុជព្រះនាម Sofía។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ពីព្រះនាងម្ចាស់អង្គនេះ គឺទ្រង់នឹងក្លាយជាអ្នកស្នងរាជ្យបល្ល័ង្ករបស់អេស្ប៉ាញនាពេលអនាគត ជាមួយនឹងសមត្ថភាពដ៏លេចធ្លោ ត្រឹមព្រះជន្ម ១៧វស្សា។

ក្នុងនាមជាសមាជិកនៃគ្រួសាររាជវង្ស ដែលត្រូវគ្រងរាជ្យសម្បត្តិប្រទេសជាតិ ព្រះនាងម្ចាស់ Leonor បានទទួលការអប់រំយ៉ាងតឹងរ៉ឹងតាំងពីនៅក្មេង។ ក្រៅពីភាសាកំណើត ព្រះនាងចេះនិយាយផ្សេងទៀតរួមមាន ភាសាអង់គ្លេស បារាំង និងចិន។ មិនតែប៉ុណ្ណោះទ្រង់ចេះរាំរបាំបាឡេ ចេះលេងព្យាណូ និងតន្ត្រីបុរាណផងដែរ។
បន្ថែមពីលើសមត្ថភាពទាំងនេះ ព្រះនាងម្ចាស់ Leonor ចេះថ្លែងសុន្ទរកថាជាសាធារណៈបានយ៉ាងល្អ តាំងពីព្រះជន្ម ១៣ព្រះវស្សាមកម្ល៉េះ។ ទ្រង់ថែមទាំងធ្លាប់វ៉ាដាច់ព្រះនាងម្ចាស់ Charlotte នៃប្រទេសវេលស៍ ក្លាយជា “ព្រះរាជបុត្រីដែលមានប្រជាប្រិយបំផុត” ដោយទទួលបានពិន្ទុបោះឆ្នោតពីមហាជនចំនួន ៦៤.៧%។

ប្រភពពីសារព័ត៌មានក្នុងស្រុកបានទម្លាយថា ព្រះនាងម្ចាស់ Leonor ជាខ្សែរាជវង្សដែលមានអត្តចរិតថ្លៃថ្នូរ គួរឱ្យគោរពតាំងពីនៅកុមារ ហើយទ្រង់តែងទម្លាប់អានសៀវភៅមុនចូលផ្ទំ ជាជាងការមើលទូរសព្ទ ឬប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកផ្សេងទៀត។ មិនតែប៉ុណ្ណោះបុត្រីអេស្ប៉ាញអង្គនេះ មិនធ្លាប់ធ្វើឲ្យព្រះមាតាបិតាខកព្រះទ័យ និងមហាជនខកចិត្តឡើយ ដោយទ្រង់តែងទទួលបានលទ្ធផលខ្ពស់ក្នុងការសិក្សា ក៏ដូចជាឧស្សាហ៍យាងចូលរួមក្នុងព្រឹត្តិការណ៍សង្គមនានាផងដែរ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ព្រះជន្មទើបតែ ៧វស្សា ព្រះនាងម្ចាស់ប្រទេសវេលស៍ ក្លាយជាក្មេងស្រីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោក
ចុចអាន៖ អតីត “ក្មេងស្រីស្អាតជាងគេលើលោក” ក្លាយជាសេដ្ឋីនីក្នុងវ័យ ១៧ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


