ជីវិតកម្សាន្ដ
លោក សុះ ម៉ាច អង្វរស្នើសុំអ្នកបើកបរយានយន្តគ្រប់ប្រភេទគោរពច្បាប់ចរាចរណ៍
ភ្នំពេញ ៖ ដោយសង្កេតឃើញសព្វថ្ងៃ បញ្ហាគ្រោះថ្នាក់ចរាចរណ៍តែងកើតឡើងជាបន្តបន្ទាប់ បណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងស្លាប់ជាដើមនោះ តារាចម្រៀងល្បីឈ្មោះលោក សុះ ម៉ាច បានចេញមកអំពាវនាវយ៉ាងទទូច ដោយស្នើសុំចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ។

តារាជើងចាស់លោក សុះ ម៉ាច បានលើកឡើងដោយទទូចថា “ខ្ញុំសូមចូលរួមចំណែកជាមតិ និងសំណូមពរខ្លះចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែឆក់យកអាយុជីវិត ក៏ដូចបំផ្លាញឲ្យខូចខាតទ្រព្យសម្បត្តិដល់ប្រជាពលរដ្ឋសព្វថ្ងៃ។ ជាប្រយោជន៍ដើម្បីកុំឲ្យប្រទេសសន្តិភាពមួយនេះ អាយុជីវិតពលរដ្ឋមិនស្លាប់ដោយគ្រាប់កាំភ្លើង តែបែរជាស្លាប់ដោយសាររថយន្ត និងម៉ូតូទៅវិញ។

លោក សុះ ម៉ាច និយាយបន្តថា ក្នុងនាមប្រជាពលរដ្ឋមួយរូប លោកសុំទទូច និងអង្វរទៅដល់អ្នកបើកបរទាំងឡាយ មិនថារថយន្តធុនតូច ,ធុនធំ ឬម៉ូតូទេ សូមមេត្តាងាកមកគោរពនូវច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា។ លោកថា តាមការសង្កេតនៅតាមការផ្សាយព័ត៌មានទាន់ហេតុការណ៍មួយចំនួន គឺអំឡុងពេលមួយរយៈចុងក្រោយនេះឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសឹងតែរាល់ថ្ងៃ ហើយទៀតសោត ក៏កាន់តែសាហាវតែម្ដង។

តារាចម្រៀង សុះ ម៉ាច បាននិយាយទៀតថា លោកពិតជាអនិច្ចាខ្លាំងណាស់សម្រាប់ជនរងគ្រោះទាំងនោះ ដោយក្នុងនោះលោក សុះ ម៉ាច ក៏លើកភ្ជាប់មកជាមួយករណីគ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្តស៊េរីទំនើបបើកបុក ១ គ្រួសារ នៅលើស្ពានជ្រោយចង្វារ បណ្ដាលឲ្យឪពុក-ម្ដាយ និងទារកអាយុប្រមាណ ២ ខែ រងរបួសធ្ងន់។

លោកបន្ថែមថា បញ្ហាគ្រោះថ្នាក់ដែលបានកើតឡើងរាល់ថ្ងៃនេះ គឺកើតឡើងផ្តើមចេញមកពីការបើកបរមិនគោរពច្បាប់ចរាចរណ៍, មិនគោរពភ្លើងសញ្ញា ,មិនគោរពស្លាកសញ្ញា,បើកបរហួសល្បឿនកំណត់ បើកបរដោយការធ្វេសប្រហែស និងការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងជាដើម។
ដូច្នេះលោក សុះ ម៉ាច សូមសំណូមពរដល់អ្នកបើកបរទាំងអស់ ត្រូវគិតគូរពីអាយុជីវិត ទ្រព្យសម្បត្តិអ្នកដទៃ ក៏ដូចជាខ្លួនឯងផ្ទាល់ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


