ជីវិតកម្សាន្ដ
អតីតស្វាមីអ្នកស្រី Angelina Jolie មានទំនាក់ទំនងស្នេហាថ្មីអាយុក្មេងជាង ២៦ ឆ្នាំ
យោងតាមប្រភពពីគេហទំព័រព័ត៌មាន Page Six បានចេញផ្សាញថា តារាសម្តែង Brad Pitt ដែលជាអតីតស្វាមីអ្នកស្រី Angelina Jolie កំពុងមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ឈ្មោះ Ines de Ramon ជាអតីតភរិយារបស់តារាសម្តែង Paul Wesley ។

តារាសម្តែង Brad Pitt ត្រូវបានគេឃើញទៅការប្រគុំតន្ត្រីជាមួយ Ines de Ramon ក្នុងទីក្រុង Los Angeles នៅល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកា ហើយយោងតាមប្រភពជិតស្និទ្ធនឹងនាង Ines de Ramon បានឲ្យដឹងថា អ្នកទាំងពីរបានស្គាល់គ្នាមួយរយៈមកហើយ ។

តារាសម្តែងវ័យ ៥៨ ឆ្នាំ និងស្ត្រីអ្នកជំនួញវ័យ ៣២ ឆ្នាំរូបនេះបានទាក់ទងគ្នាប៉ុន្មានខែមកហើយ បន្ទាប់ពីបានស្គាល់គ្នាតាមរយៈមិត្តភ័ក្តិទៅវិញទៅមក ។ អ្នកផ្តល់ព័ត៌មានបានអះអាងថា Brad Pitt គឺពិតជាបានចូលទៅទាក់ទងជាមួយ Ines de Ramon ប្រាកដមែន ក្រោយពីនាងបែកគ្នាជាមួយតារាសម្តែង Paul Wesley កាលពីខែកញ្ញាកន្លងទៅនេះ ជាពិសេស Brad Pitt ចូលចិត្តចំណាយពេលនៅជាមួយនាងថែមទៀតផង ។

យ៉ាងណាមិញ មកទល់នឹងពេលនេះ បន្ទាប់ពីបែកគ្នាជាមួយអតីតភរិយាអ្នកស្រី Angelina Jolie ហើយ តារាប្រុសរូបនេះ ថែមទាំងមានពាក្យចចាមអារ៉ាមថា ស្រលាញ់តារាសម្តែង និងតារាម៉ូដែលជាច្រើនផ្សេងទៀតផងដែរ ប៉ុន្តែលោកមិនមានឆ្លើយតបអ្វីទាំងអស់ ៕
ប្រែសម្រួល ៖ នាងតូច
ចុចអាន៖Angelina Jolie ចោទប្រកាន់អតីតស្វាមី Brad Pitt ប្រើអំពើហិង្សាកាលពី ៦ ឆ្នាំមុន
ចុចអាន៖Angelina Jolie ចោទប្រកាន់អតីតស្វាមីថា ក្លែងខ្លួនជាជនរងគ្រោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


