ជីវិតកម្សាន្ដ
ទីបំផុត លោក អ៊ិន សុភិន ប្រកាសឈប់រៀបចំការប្រកួត Miss Grand Cambodia
កម្មវិធីប្រកួតបវរកញ្ញានៅកម្ពុជា គឺ Miss Grand Cambodia បានលេចវត្តមានជាច្រើនឆ្នាំមកហើយ ក្រោមការដឹកនាំ និងរៀបចំគ្រប់គ្រងដោយ លោក អ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្ស។

ក្នុងការប្រកួតជ្រើសរើសជាច្រើនឆ្នាំមកនេះ លោកតែងនាំយកបវរកញ្ញាដែលជាប់ជ័យលាភីចេញទៅប្រកួតលើឆាកអន្តរជាតិជាបន្តបន្ទាប់។

ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រ ពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា មានការភ្ញាក់ផ្អើលនោះ ក្រោយការដឹកនាំបវរកញ្ញាតំណាងកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិមិនបានប៉ុន្មានផង ស្រាប់តែលេចដំណឹងថា លោក អ៊ិន សុភិន ពេលនេះបានប្រកាសសម្រេចឈប់ធ្វើកម្មវិធីប្រកួត Miss Grand Cambodia ចាប់ពីឆ្នាំ ២០២៣ នេះតែម្ដង។

ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រ និងបេក្ខភាពធ្លាប់ប្រឡង Miss Grand Cambodia ជាច្រើន បានសម្ដែងការសោកស្ដាយគ្រប់គ្នា ព្រោះថាកម្មវិធីប្រកួតមួយនេះកន្លងមកបានធ្វើឲ្យបេក្ខជនជាច្រើនឆ្លងកាត់បទពិសោធន៍តាមរយៈការប្រកួតប្រជែងសម្រស់កញ្ញាឯកខាងលើ។ ថ្វីត្បិតមានការសោកស្ដាយពីមហាជន តែលោក អ៊ិន សុភិន នៅតែប្រកាសជំហរឈប់ធ្វើកម្មវិធីនេះ។

លោក អ៊ិន សុភិន បានថ្លែងបញ្ជាក់ដោយខ្លីថា «ខ្ញុំសុំឈប់ធ្វើ Miss Grand Cambodia ចាប់ពីឆ្នាំ ២០២៣ នេះតទៅ ដោយមូលហេតុចង់សម្រាកពីការងារផ្នែកមួយនេះ អរគុណសម្រាប់ការគាំទ្រកន្លងមក»។

សូមជម្រាបថា តាមការកត់សម្គាល់ បន្ទាប់ពីបញ្ចប់ការប្រកួត Miss Grand Cambodia ក្នុងអំឡុងឆ្នាំ ២០២២ កាលពីកន្លងមក ស្ថាប័នមួយនេះហាក់មានរឿងរ៉ាវចម្រូងចម្រាស និងផ្ទុះនូវការរិះគន់ពី សំណាក់ទស្សនិកជន ព្រមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ពោលគឺចាប់តាំងពីការបង្ហាញឈុតតំណាងខេត្ត-ក្រុង និងការបង្ហាញឈុតតំណាងជាតិ(ឈុតគោព្រៃ) ដែលយកទៅប្រកួតនៅលើឆាកអន្តរជាតិនាប្រទេសឥណ្ឌូណេស៊ី៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


