ជីវិតកម្សាន្ដ
ជិះកង់បីអស់ជាង១ម៉ឺនរៀល សុខ រ៉ាស៊ី បាញ់លុយជាង១ម៉ឺនដុល្លារឲ្យអ្នករត់កង់បី
លោក សុខ រ៉ាស៊ី ដែលទស្សនិកជនស្គាល់គ្រប់គ្នាជាពិធីករពូកែលេងពាក្យសម្តីចាក់ទឹកមិនលិចបានធ្វើឲ្យមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្ទាប់ពីលោកបង្ហោះថាខ្លួនបាញ់លុយច្រឡំជាង១ម៉ឺនដុល្លារព្រោះស្មានតែលុយខ្មែរទៅឲ្យអ្នករត់កង់បីតែជាសំណាងល្អប៉ះចំកង់បីចិត្តសប្បុរសវេលុយឲ្យវិញ។

បើតាមខ្លឹមសារដែលលោក សុខ រ៉ាស៊ី រៀបរាប់បានលើកឡើងថា ភ័យចង់គាំងបេះដូងបងប្អូនច្រឡំស្កេនបាញ់លុយឲ្យបងកង់បី១១១០០ដុល្លារ តែប៉ះចំ Pass Appsចិត្តល្អ។ ចែករំលែកបទពិសោធន៍មួយបងប្អូនដែលចិត្តស្កេន QR Code មានលុយរៀល និងដុល្លារសូមមើលឲ្យច្បាស់កុំឲ្យដូចខ្ញុំ ជិះPass Apps អស់១១១០០ រៀលបាញ់លុយឲ្យបងផាសអេប១១ ១០០ដុល្លារ ព្រោះQR Code មានសងខាងដុល្លារ និងរៀល។

ពិធីករ សុខ រ៉ាស៊ី បញ្ជាក់ថា បន្ទាប់ពីដឹងថាលោកបាញ់លុយច្រឡំ ភ្លាមៗក៏បានទាក់ទងទៅអ្នករត់បង់បីហើយគាត់ក៏បានមកវិញដើម្បីផ្ទេរលុយឲ្យលោកវិញតែដោយសារបាញ់មិនកើតគាត់ (អ្នករត់កង់បី) ក៏ខំចំណាយពេលទៅបំពេញឯកសារនៅធនាគារដើម្បីសម្រួលក្នុងការដកលុយត្រឡប់មកវិញ។ លោក សុខ រ៉ាស៊ី និយាយទៀតថា ចំពោះលុយជាង១ម៉ឺនដុល្លារនោះ គឺលោកបានទទួលទាំងអស់មកវិញហើយចំណែកឯម្ចាស់កង់បីចិត្តធម៌រូបនោះមិនបានទាមទារអ្វីពីលោកទេ។

លោក សុខ រ៉ាស៊ី បានប្រាប់ក ម្ពុជាថ្មីថា “ខ្ញុំពិតជាសរសើរសម្រាប់ទឹកចិត្តដ៏ល្អសប្បុរសរបស់បងប្រុសអ្នករត់កង់បីនោះខ្លាំងណាស់ ព្រោះគាត់ជាមនុស្សល្អមិនចង់បានរបស់អ្នកដទៃ ហើយសូម្បីតែខ្ញុំជូននូវសាគុណគាត់ខ្លះក៏គាត់មិនចង់យកទៀតផង នេះបញ្ជាក់ថា គាត់ជាបុគ្គលម្នាក់ដែលជាគំរូល្អសម្រាប់ប្រជាជនខ្មែរយើង”៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


