Connect with us

ជីវិតកម្សាន្ដ

Mai Davika កាត់សក់ខ្លីម្ដងទៀត ស្រីៗចូលមកបញ្ចេញមតិព្រាត

បានផុស

នៅ

តារាសម្ដែង Mai Davika កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​បញ្ចេញ​រូបភាពសក់ខ្លី​ដូច​មនុស្សប្រុស​ ខណៈហ្វេនស្រីៗ​ចូល​មក​បញ្ចេញ​មតិ​សរសើរ ​និង​សុំ​ស្នេហ៍​នាង​យ៉ាង​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​ទុក​សក់វែងមួយរយៈ ទីបំផុតតារាសម្ដែង Mai Davika ត្រលប់មក​កាត់​សក់​ខ្លី​ម្ដង​ទៀត និង​បង្ហោះ​រូបភាពជាច្រើនៗតាម​រយៈ​បណ្ដាញ​សង្គម​​ Instagram ផ្ទាល់ខ្លួន​អម​ដោយ​ខេបសិន​យ៉ាង​ផ្អែមល្ហែម​ថា “តើ​ខ្ញុំ​អាច​ហៅអ្នក​ថារបស់ខ្ញុំបានទេ?” យ៉ាងណាមិញ​ មហាជន​ជាច្រើន​ក៏​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​បាន​ឃើញ​សម្រស់​តារា​ស្រី​រូប​នេះ​ក្នុង​រូបរាង​សក់​ខ្លីដូចមនុស្សប្រុសវ័យក្មេងគួរឲ្យស្រលាញ់។

ត្បិតថា​ម៉ូដ​សក់​ខ្លី ​Mai Davika ​ស្អាត​សង្ហា​គួរ​ឲ្យ​ចង់​គយគន់ ប៉ុន្តែទោះជាយ៉ាងណាផ្ទៃមុខ​របស់​នាង​នៅ​តែ​ស្រស់ស្អាត ស្រទន់​ដដែល។ ទន្ទឹម​នោះ​ក្រោយ​ការ​​បង្ហោះ​រូប​នេះ​មិន​ដល់២ម៉ោងផង ចំនួន​អ្នក​ចូលចិត្ត​បាន​កើន​ឡើង​យ៉ាង​គំហុក​ជា​ពិសេស​គឺស្រីៗតែម្ដង បានសម្រុលចូលមកសុំស្នេហ៍និងប្រាប់ថាបើមិនស្គាល់ Mai ប្រហែលសុំស្រលាញ់ផងមិនដឹង!ចំណែកមហាជនមួយចំនួនក៏បញ្វេញមតិស្របគ្នាថា កាត់សក់ខ្លីបែបនេះហើយនៅតែមានមុខស្រស់ស្អាតដដែលពិតជាគួរឲ្យច្រណែនណាស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មិត្តប្រុសហៃសូរបស់ Aum ចេញមុខទម្លាយ ក្រោយល្បីថាជនទី ៣ ធ្វើឲ្យបែកគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម