ជីវិតកម្សាន្ដ
មិត្តស្និទ្ធស្នាល ៩ គូ បែកបាក់ក្នុងសិល្បៈអន្តរជាតិ ផ្អើលសតវត្សទី ២០
ជម្លោះក្នុងសិល្បៈអន្តរជាតិទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើនមកពីជុំវិញពិភពលោក ។ ខាងក្រោមនេះជាជម្លោះធំៗទាំង ៩ រវាងតារាល្បីៗ ៖
១. Jordyn Woods និង Kylie Jenner

Jordyn Woods និង Kylie Jenner ធ្លាប់ជាមិត្តជិតស្និទបេះមិនដាច់រហូតដល់ Jordyn លួចទាក់ទងសង្សារបងស្រីរបស់ Kylie ក្នុងឆ្នាំ ២០១៩ ។ Thristan បានក្បត់ចិត្ត Khloé ម្ដងទៀតបន្ទាប់ពីក្បត់ចិត្តនាងអំឡុងពេលមានផ្ទៃពោះដំបូង ហើយអ្នកគាំទ្រជាច្រើនជឿជាក់លោក និង Jordyn នៅតែលួចទាក់ទងគ្នាដដែលគ្រាន់តែមិនបង្ហាញប៉ុណ្ណោះ ។
២. Selena Gomez និង Francia Raisa

Francia បានជូនក្រលៀនមួយចំហៀងឲ្យ Selena ប៉ុន្តែក្រោយមក Selena និយាយថា នាងគ្មានមិត្តផ្សេងទៀតក្រៅពី Taylor Swift ទេ ។ លើសពីនេះ គេសង្កេតឃើញ Francia unfollow Selena នៅក្នុង Instagram ទៀតផង ។ ជាក់ស្តែងអ្នកទាំងពីរបានបែកបាក់គ្នាកាលពីប៉ុន្មានឆ្នាំមុនម្ដងហើយ និងត្រឡប់មកផ្សះផ្សាគ្នាវិញនៅឆ្នាំ ២០២១ ប៉ុន្តែបន្ទាប់ពីភាពយន្តឯកសារ My Mind & Me គ្មាននរណាម្នាក់ដឹងច្បាស់ឡើយថាពួកគេជាមិត្តនឹងគ្នាឬអត់ ។
៣. Lindsay Lohan និង Paris Hilton

Lindsay Lohan និង Paris Hilton មានប្រវត្តិនិយាយប៉ះពាល់គ្នាដូចជាក្នុងឆ្នាំ ២០០៦ Lindsay ហៅ Paris ថា “C U Next Tuesday” មានន័យថា Cunt ក្រោយមកអ្នកទាំងពីរត្រូវរ៉ូវគ្នាវិញដដែលនៅដើមឆ្នាំ ២០២២ ។
៤. Larsa Pippen និង Kim Kardashian

Larsa ធ្លាប់បង្ហើបប្រាប់ថា “ខ្ញុំជាមិត្តជិតស្និទរបស់ Kim ខ្ញុំស្រលាញ់នាង ខ្ញុំស្រលាញ់Kanye (អតីតស្វាមី Kim) ហើយខ្ញុំនៅកណ្ដាល” ។ នាងបន្តទៀតថា “ខ្ញុំជាមិត្តដែលនៅទីនោះ និងដឹងគ្រប់រឿងច្រើនជ្រុលទើបខ្ទិចខ្ទីបែបនេះ រឿងនឹងដូចជាចឹងឯង” ។
៥. Kim Kardashian និង Blac Chyna

ដំបូងពួកគេជាមិត្តនឹងគ្នាមែន លុះដល់ពេល Kylie (ប្អូនស្រី Kim) សម្រេចចិត្តទាក់ទង Tyga សង្សាររបស់ Blac Chyna អ្វីគ្រប់យ៉ាងត្រូវចប់ ។
៦. Kanye West និង Jay-Z

Kanye West និង Jay-Z ជាមិត្តនឹងគ្នាជិត ២០ឆ្នាំហើយ ប៉ុន្តែថ្ងៃរៀបការ Kanye និង Kim បែរជាគ្មានវត្តមាន Jay-Z ទៅវិញ ។ Jay-Z ធ្លាប់និយាយម្ដងកាលពីឆ្នាំ ២០១៦ ថា Kanye ជាអ្នកនិយាយប៉ះពាល់គាត់មុន ។
៧. Kanye West និង John Legend

រឿងនេះបណ្ដាលមកពី John ជាអ្នកគាំទ្រលោកប្រធានាធិបតេយ្យ Joe Biden ហើយមិនគាំទ្រ Kanye ដែលឈរឈ្មោះជាអ្នកប្រកួតប្រជែង ។
៨. Taylor Swift និង Katy Perry

បញ្ហាស្នេហាត្រីកោណជាមួយ John Mayer ធ្វើឲ្យ Taylor ចេញបទ “Bad Blood” ផ្ទុះកំហឹងមួយទៅ ។ នៅក្នុងបទសម្ភាសន៍ជាមួយ Rolling Stone Taylor បាននិយាយថា “ជាច្រើនឆ្នាំមកនេះ ខ្ញុំមិនប្រាកដថាពួកយើងជាមិត្តនឹងគ្នាឬអត់នោះទេ នាងតែងមករកខ្ញុំនៅឯកម្មវិធីប្រគល់ពានរង្វាន់ ហើយសន្ទនាតិចតួចរួចដើរចេញ ឬមួយនាងកំពុងតែប្រមាថខ្ញុំ ?” Taylor បញ្ជាក់ទៀតថា Perry បានធ្វើកំហុសមិនអាចអភ័យបាន ហើយមិនមែនរឿងប្រុសទេ ។
៩. Seth Rogen និង James Franco

Seth Rogen ផ្តាច់ទំនាក់ទំនងជាសាធារណៈជាមួយ James Franco បន្ទាប់ពីការប្រព្រឹត្តិខុសផ្លូវភេទក្នុងឆ្នាំ ២០១៨ ។ លោក Franco ត្រូវស្ត្រី ៥នាក់ ចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ ក្នុងនោះ ៤នាក់ ជាសិស្សសម្ដែងរបស់គាត់ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ កម្រងរូបភាពគួរឲ្យស្រលាញ់របស់តារាល្បីៗពិភពលោក ១០ ដួង កាលនៅតូច
ចុចអាន ៖ តារាល្បីលំដាប់ពិភពលោក ១០ រូបនេះ ចំណាយលើអង្គរក្សអស់មិនចេះតិចក្នុងមួយឆ្នាំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


