ជីវិតកម្សាន្ដ
តារាល្បីៗលំដាប់ពិភពលោក ៦ ដួង ធ្លាប់ដៃគូក្បត់ចិត្ត ហើយមិនខ្លាចមហាជនដឹង
មិនថាដៃគូស្អាតសង្ហាយ៉ាងណាក៏ដោយគង់ត្រូវមនុស្សដែលខ្លួនស្រលាញ់ក្បត់បើគេចង់ ទោះបីជាតារាល្បីលំដាប់ពិភពលោកមានសម្បត្តិរាប់លានក្ដី ខណៈខាងក្រោមនេះជាតារាល្បីៗ ៦ រូបដែលធ្លាប់ដៃគូក្បត់ចិត្ត ៖
១. Beyoncé
បន្ទាប់ពីដឹង Jay-Z កំពុងក្បត់ចិត្ត នាងបានបង្វែរបទពិសោធន៍ទៅបង្កើតអាល់ប៊ុម Lemonade ដែលទទួលការគាំទ្រយ៉ាងខ្លាំង ហើយ Beyonce តែងតែលើកលែងទោសឲ្យលោកជានិច្ច ។

២. Sandra Bullock
នាងធ្លាប់ Jesse James អតីតស្វាមីក្បត់អំឡុងដំណើរការយកកូនមកចិញ្ចឹម ក្រោយការលែងលះ Sandra ក៏យកកូនមកចិញ្ចឹមតែម្នាក់ឯង ។

៣. Jennifer Lopez
អ្នកស្រីបាននិយាយជាសាធារណៈអំពីការផិតក្បត់ដែលគាត់ធ្លាប់ឆ្លងកាត់ដោយមិនបញ្ចេញឈ្មោះ ហើយគាត់បន្តទៀតថា អ្នកក្បត់គឺជាអ្នកខុសទាំងស្រុងមិនមែនមកពីយើងខ្វះខាតអ្វីនោះទេ ។

៤. Khloé Kardashian
នាងធ្លាប់ត្រូវមិត្តប្រុសផិតក្បត់ជាច្រើនលើកច្រើនសារ ហើយលោក Tristan Thompson នៅតែទទួលការលើកលែងទោសពី Khloé ជារឿយៗ ។

៥. Robert Pattinson
តារាសម្ដែង Kristen Stewart ដែលជាមិត្តស្រីរបស់ Robert ត្រូវគេថតបានពេលកំពុងថើបគ្នាជាមួយ Rupert Sanders ប៉ុន្តែលោក Robert មិនខ្វល់ខ្វាយច្រើនទេលោកនិយាយថានេះជារឿងក្មេងខ្ចីដែលតែងតែកើតឡើងទូទៅ ។

៦. Halle Berry

ដំបូងអ្នកស្រីឃើញកាសែតចុះពីប្តីទីពីររបស់ខ្លួនគឺលោក Eric Benét ថាកំពុងបោកប្រាស់នាង ក្រោយពីនាងគំរាមប្តឹងអ្នកបោះពុម្ពផ្សាយព័ត៌មានភូតភរ ទើបប្តីរបស់នាងសារភាពថាពិតជាបានក្បត់ Halle ជាមួយស្ត្រីច្រើននាក់មែន ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាអន្តរជាតិល្បីៗ ៦ រូប ធ្លាប់គ្រោះថ្នាក់ធ្ងន់ធ្ងរអំឡុងពេលថតរឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


