ជីវិតកម្សាន្ដ
Mario រងការរិះគន់ថា ធាត់ខ្លាំងមិនសមជាតារាសម្ដែងលេខ ១
សង្ហាដល់ថ្នាក់ក្លាយជាកំពូលតារាក្នុងវិស័យកម្សាន្តថៃ ប៉ុន្តែមិនគួរឲ្យជឿឡើយដែលតារាសម្ដែងប្រុស Mario Maurer នៅតែជួបការរិះគន់ចំពោះរូបរាងរបស់ខ្លួនពីសំណាក់បុគ្គលមួយចំនួនថា លោកធាត់ខ្លាំង មិនចេះថែរក្សាខ្លួនសោះ។

តាមរយៈទំព័រដ៏ល្បីមួយបានលើកយកប្រធានបទប្រកាសនៅលើ Instagram ដោយសរសេរសាររិះគន់ Mario ថា “ហេតុអ្វីមិនរក្សារូបរាងទាល់តែសោះ លោកជាតារាសម្ដែងមុខមូល រាងរាស់ គូទធំ មើលទៅដូចមនុស្សធាត់យ៉ាងម៉េចទេ” ដោយភ្ចាប់ជាមួយរូបថតតារាប្រុសរូបនេះច្រើនសន្លឹកថែមទៀតផង។

យ៉ាងណាមិញព្រឹត្តិការណ៍នេះបានធ្វើឲ្យក្រុមមិត្តភក្តិក្នុងវិស័យកម្សាន្តថៃ ដែលឃើញការបង្ហោះដូចជា Jack Fanchan, Boy Pakorn និង Nicky Nachat សុទ្ធតែចូលមកបញ្ចេញមតិមិនយល់ស្រប និងការពារ Mario សឹងតែគ្រប់គ្នា។ ដោយតារាប្រុស Jack បានបញ្ចេញមតិការពារមិត្តថា ” Mario ជាតារាប្រុសមួយដួងដែលគួរឲ្យស្រឡាញ់! ខ្ញុំមិនចង់ឲ្យមិត្តភក្តិរបស់ខ្ញុំមានភាពតានតឹង។ បើនិយាយឬស្តីបន្ទោសខ្ញុំជំនួសវិញ ហើយមកស្តាប់បទថ្មីរបស់ខ្ញុំច្រើនជាងនិយាយពី Mario”។
ចំណែក Boy Pakorn ក៏បានបញ្ចេញមតិថា “Mario មានចរិតល្អ ចិត្តល្អ ហើយជាប់ចំណាត់ថ្នាក់លេខមួយក្នុងឧស្សាហកម្មនេះ។ ស្អាតមិនបាច់និយាយ សង្ហាណាស់ អ្នកណាក៏ដឹងដែរ!!” ដោយឡែកចំពោះ Nicky ក៏បញ្ចេញមតិដែរថា “អូ សង្ហា Mario ល្អបំផុតក្នុងឧស្សាហកម្មនេះ” ។

ទោះយ៉ាងណា នេះមិនមែនត្រឹមតារាប្រុសៗ៣ដួងទេដែលបញ្ចេញមតិការពារ Mario ក្នុងនោះក៏មានអ្នកគាំទ្រទាំងអស់បានមករួមគ្នាបញ្ចេញមតិលើបណ្ដាញសង្គមខុសៗគ្នា ដោយខ្លះថា Mario Maurer មានស្នាដៃជាច្រើន មានមនុស្សស្រីដែលលង់ស្នេហ៍នឹងភាពប៉ិនប្រសប់ និងសង្ហារបស់ខ្លួន គាត់ធាត់ឬស្គមនៅតែសង្ហាដដែល៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែងថៃ Mak Prin ត្រូវគេប្រើឈ្មោះបន្លំ បោកលុយអ្នកគាំទ្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


