ជីវិតកម្សាន្ដ
ក្រុមហ៊ុន HYPE ក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតក្នុងផលិតកម្ម SM
ក្រុមហ៊ុន K-pop Hype ប្រកាសទិញបានភាគហ៊ុន ១៤.៨ ភាគរយនៅក្នុងក្រុមហ៊ុនគូប្រជែងឧស្សាហកម្មរបស់ខ្លួន គឺ SM Entertainment ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំបំផុត ។

ដោយកាលពីថ្ងៃទី ១០ ខែកុម្ភៈ ក្រុមហ៊ុនបានយល់ព្រមទិញភាគហ៊ុនពីស្ថាបនិក និងជាអតីតប្រធានផលិតករ SM Entertainment គឺលោក Lee Soo-man ក្នុងតម្លៃ ៤២២.៨ ពាន់លានវ៉ុន (៣៣៥.៨ លានដុល្លារ) ដោយកិច្ចព្រមព្រៀង នឹងត្រូវបំពេញថ្ងៃទី ៦ ខែមីនា ខាងមុខ ។
នៅពេលទិញបានភាគហ៊ុននេះហើយ នាយកប្រតិបត្តិ Hype គឺលោក Park Ji-won ក៏បានផ្ញើសារទៅកាន់សិល្បករ អ្នកគាំទ្រ បុគ្គលិក និងម្ចាស់ភាគហ៊ុនរបស់ SM ថា ក្រុមហ៊ុនរបស់លោក នឹងគោរពតាមយុទ្ធសាស្ត្រកំណើន “SM 3.0” ដើម្បីសម្រេចឲ្យបានគោលដៅដែលកំណត់ ។

លោក Park បាននិយាយទៀតថា Hype នឹងគាំទ្រយ៉ាងសកម្មដល់សិល្បករ SM ដែលស្វែងរកឱកាសដើម្បីឈានទៅទីផ្សារក្រៅប្រទេសតាមរយៈសមត្ថភាពរបស់ពួកគេ និងចែករំលែកចំណេះដឹងទាក់ទងនឹងទីផ្សារ K-pop នៅក្រៅប្រទេសដល់ SM ថែមទៀតផង ។
គួរឲ្យដឹងថា Hybe គឺជាក្រុមហ៊ុនបណ្តុះបណ្តាលសកម្មភាព K-pop ដ៏ល្បីដូចជា BTS, Seventeen, Tomorrow X Together, Enhypen, NewJeans និង Le Sserafim ខណៈដែល SM Entertainment ក៏ជាភ្នាក់ងារ K-pop ដ៏កំពូលរបស់ EXO, Red Velvet, NCT និង aespa ផងដែរ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Korean Times
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


