Connect with us

ជីវិតកម្សាន្ដ

រវល់តែឈរមើល Idol ភ្លេចមើលឡាន ហ្វេនម្នាក់ ត្រូវឡានបុក នៅអគារ HYPE

បានផុស

នៅ

ថ្មីៗនេះ ឧបទ្ទវហេតុមួយ បានកើតឡើងនៅក្នុងព្រឹត្តិការណ៍ប្តូរសំបុត្រ SEVENTEEN ដែលអ្នកគាំទ្រម្នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានរថយន្តបុកខណៈដែលឈរតម្រង់ជួរដ៏វែងអន្លាយរងចាំ។ ព្រឹត្តិការណ៍ជំនួបក្រុមតារាប្រុសនេះ ត្រូវបានគេដឹងថា មានក្រុមហ្វេនជាច្រើនឈរតម្រង់ជួរតាំងពីមុខអាគាររហូតទៅដល់ចំណតឡាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​គាំទ្រ​នៅ​កន្លែង​កើត​ហេតុ​បាន​ចែក​រំលែក​ថា CARAT (អ្នក​គាំ​ទ្រ​របស់ SEVENTEEN) ដែល​រង​របួស​ត្រូវ​បាន​គេ​យក​ចេញ​ពី​ជួរ​ខាង​ក្នុង​អគារ ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ចំណោម​ហ្វូង​ហ្វេនដ៏ទៃទៀត។ វីដេអូនៃឧបទ្ទវហេតុនេះត្រូវបានចែកចាយតាមប្រព័ន្ធអ៊ីនធឺណែត ដោយបានចាប់យកប្រតិកម្មដ៏តក់ស្លុតរបស់អ្នកគាំទ្រផ្សេងទៀតដែលកំពុងអង្គុយរង់ចាំជួរដើម្បីផ្លាស់ទី។

មនុស្ស​ជា​ច្រើន​បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ ភ្នាក់ងាររបស់ផលិតកម្ម HYPE ដែលមិនរៀបចំសណ្ដាប់ធ្នាប់ឲ្យត្រឹមត្រូវ បង្កឲ្យមានភាពរញ៉េរញ៉ៃ រហូតដល់មានគ្រោះថ្នាក់។ អ្នកគាំទ្របានត្អូញត្អែរចំពោះកង្វះការគ្រប់គ្រងហ្វូងមនុស្សឲ្យបានត្រឹមត្រូវ និងកន្លែងប្តូរសំបុត្រមិនគ្រប់គ្រាន់ ដែលនាំឱ្យមានការបង្កើតជួរដ៏លើសលប់។

អ្នកគាំទ្រម្នាក់បានចង្អុលបង្ហាញថា “ពួកគេមិនបម្រើអ្នកទិញបានល្អទេ។ មិន​ផ្តល់​សុវត្ថិភាព និង​ផាសុកភាព​នៅពេល​ផ្លាស់ប្តូរ​សំបុត្រ​”។ ជាមួយគ្នានេះ ស្ថានភាពរបស់អ្នកគាំទ្រដែលរងរបួសមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ចាប់តាំងពីវីដេអូនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម