ជីវិតកម្សាន្ដ
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
តារាសម្ដែងប្រុសវ័យក្មេងរូបសង្ហាដែលត្រូវគេស្គាល់ឈ្មោះលោក ផេង ចាន់ដារ៉ា បានសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេងដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ និងការលះបង់នូវភាពស្មោះ ត្រង់ទៅលើមនុស្សម្នាក់។

ប្រភពពីតារាសម្ដែងប្រុសលោក អ៊ឹម ជីវ៉ា បានបញ្ជាក់ឲ្យដឹងកាលពីយប់មិញដោយក្ដីរន្ធត់ភ្ជាប់ជាមួយរូបភាពថា មិនគួរឲ្យជឿពេលបងបើក Facebook ភ្លាម គឺមានអារម្មណ៍ថាស្លុតចិត្ត ប្អូនក៏ជាសិល្បករមួយរូប ប្អូនមិនគួរគិតខ្លីបែបនេះ ដើម្បីមនុស្សម្នាក់ប្អូនហ៊ានលះបង់ស្មោះរហូតបាត់បង់ជីវិតខ្លួនឯង។ ហ៊ឺ..និយាយមិនចេញ សូមជូនពរប្អូនជាតិក្រោយជួបមនុស្សស្មោះស្រលាញ់គ្នាដល់ចាស់កោងខ្នងកុំឲ្យជួបស្នេហាដូចជាតិនេះ។

ដោយឡែកបើតាមប្រភពពីអ្នកដែលស្និទ្ធស្នាលបានលើកឡើងដែរថា អាណិត ផេង ចាន់ដារ៉ា ណាស់ លះបង់ក្រុមគ្រួសារដើម្បីមនុស្សដែលខ្លួនស្រលាញ់ ចុងក្រោយវាបានល្បី វាលែងខ្វល់ខ្វាយ ទោះស្លាប់ក៏វាមិនកើតទុក្ខដែរ ថែមទាំងលុបរូបក្នុងហ្វេសប៊ុក ផេង ចាន់ដារ៉ា អស់គ្មានសល់។

ចំណែកនៅលើទំព័រហ្វេសប៊ុកឈ្មោះ sokkhim ក៏បានបង្ហោះពីដំណឹងមរណទុក្ខ និងការសោកស្ដាយដែរថា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះក្រុមគ្រួសារសពអតីតនិស្សិតមហាវិទ្យាល័យស្ថាបត្យកម្មជំនាន់ទី ២៩ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឈ្មោះ ផេង ចាន់ដារ៉ា កាលប្រឡងបញ្ចប់បាននិទ្ទេស B+ ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរទើបបានជាគាត់ធ្វើអត្តឃាតខ្លួនឯងនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយចង.ក។

ប្រភពបន្តទៀតថា អ្វីដែលគួរឲ្យសោកស្ដាយបំផុតគឺសល់ពេលមិនប៉ុន្មានខែខាងមុខនេះ និស្សិតនឹងត្រូវទទួលសញ្ញាបត្រជាផ្លូវការហើយ។ សូមបងបានទៅកាន់ទីបរមសុខជារៀងរហូត។ ពិតជាសោកស្ដាយ និងតក់ស្លុតជាខ្លាំង បើមានជាតិក្រោយ សូមសិក្សាឲ្យបានចប់ចុងចប់ដើម និងបានបន្តការងារល្អក្នុងជីវិត៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


