ជីវិតកម្សាន្ដ
រូបភាព Nadech ជិះម៉ូតូតាមដងផ្លូវ ត្រូវទស្សនិកជនពោលសរសើរ សឹងពេញប្រទេស
បណ្ដាញសង្គមថៃ កំពុងបន្តចែករំលែករូបភាពតារាសម្ដែង Nadech Kugimiya យ៉ាងផុសផុល ក្រោយគេប្រទះឃើញរូបលោកជិះម៉ូតូតាមដងផ្លូវយ៉ាងសាមញ្ញ មិនប្រកាន់ខ្លួនជាតារាល្បីលំដាប់ប្រទេស។

សកម្មភាពរបស់ Nadech កំពុងត្រូវបានមហាជនពោលសរសើរសឹងពេញប្រទេស បន្ទាប់រូបថតជិះម៉ូតូរបស់លោក បានបង្ហោះនៅលើអ៊ីនធឺរណិត។ គ្រប់គ្នាបានលើកឡើងពីភាពសាមញ្ញរបស់ Nadech ដែលលោកពិតជាប្រើជីវិតឯកជនធម្មតាៗ មិនហាយសូរ និងមិនសម្ញែងទ្រព្យបង្អួតនរណាឡើយ បើទោះជាខ្លួនមានប្រាក់រាប់លានដុល្លារនៅក្នុងដៃ។

បន្ថែមពីលើពាក្យសរសើរលើទង្វើរបស់តារាប្រុសវ័យ ៣១ឆ្នាំរូបនេះ អ្នកគាំទ្រ និងសាធារណជនទូទៅក៏មិនភ្លេចឆ្លៀតបញ្ចេញមតិសរសើរពីសម្រស់របស់លោកផងដែរថា Nadech ពិតជាគួរឱ្យស្រឡាញ់ និងស្រស់សង្ហា ទោះបីជិះម៉ូតូធម្មតា នៅតែទាក់ទាញមិនចាញ់ឃើញតាមអេក្រង់ទូរទស្សន៍នោះទេ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឆ្នាំ២០២៣ តារាប្រុស Nadech Kugimiya មានទ្រព្យសម្បត្តិប៉ុន្មានក្នុងដៃ?
ចុចអាន៖ រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


