ជីវិតកម្សាន្ដ
គូស្នេហ៍ហៃសូបង្ហោះរូបមិត្តស្រី Mint Chalida អបអរខួបស្នេហ៍ ១១ ឆ្នាំ
តារាសម្ដែង Mint Chalida និងគូស្នេហ៍ហៃសូ Pupaa Taechanarong ត្រូវបានមហាជនជាច្រើនដឹងថា ពួកគេស្រលាញ់គ្នាមកច្រើនឆ្នាំហើយ។ ជាពិសេសគូនេះ តែងបង្ហាញភាពផ្អែមល្ហែម មិនថាជាឃ្លិបវីដេអូឬរូបភាពណាមួយឡើយ។

តាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់សេដ្ឋីវ័យក្មេង Pupaa បានបង្ហោះរូបភាពមិត្តស្រីដ៏ផ្អែមល្ហែមព្រមទាំងសរសេរខេបសិនដើម្បីអបអរខួបស្នេហាថា “១១ឆ្នាំកន្លងផុតទៅ ជារៀងរហូត Happy Anniversary ១១ឆ្នាំមុន ដល់ពេលណាល្អ? “ ខណៈខាងស្រីឯណោះវិញ ក៏បានបង្ហោះជាភាសាអង់គ្លេសថា 4017days of us ដោយថេកឲ្យមិត្តប្រុសថែមទៀតផង។

ជាមួយគ្នានេះដែរ មិត្តភ័ក្ដិក្នុងវិស័យសិល្បៈព្រមទាំងអ្នកគាំទ្រជាច្រើនបានចូលមកអបអរដល់គូស្នេហ៍ដែលស្រលាញ់គ្នាបានយូរជាងគេ។ យ៉ាងណាមិញ ត្បិតថាពួកគេមើលចិត្តគ្នាមកជាង១១ឆ្នាំក៏ពិតមែន ប៉ុន្តែគូស្នេហ៍មួយគូនេះ នៅមិនទាន់មានគម្រោងដឹកដៃចូលរោងការនៅឡើយទេ ខណៈទស្សនិកជនជាច្រើនហាក់ទន្ទឹងរង់ចាំដំណឹងល្អជានិច្ច៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយឈុតរបស់ Bow Maylada ហ្វេនសរសើរថាប្លែកខ្លាំង ខណៈធ្លាប់តែសុភាព
ចុចអាន៖ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


