ជីវិតកម្សាន្ដ
នាយ ទុយ ទម្លាយបុគ្គលនៅពីក្រោយខ្នង ក្រោយចប់អនុបណ្ឌិត
លោក អ៊ឹង រដ្ឋា ហៅនាយ ទុយ ដែលជាពិធីករសម្បូរសំនួនវោហារសព្ទ បន្ទាប់ពីស្ងប់ស្ងាត់សិល្បៈមួយរយៈ ស្រាប់តែថ្មីៗនេះមានដំណឹងដ៏ចាប់អារម្មណ៍លោកទើបទទួលបានបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យឯកទេស នៃកម្ពុជា។

ប្រភពអ្នកសិល្បៈស្និទ្ធស្នាលពិធីកររូបនេះបញ្ជាក់ថា លោក អ៊ឹង រដ្ឋា ហៅនាយ ទុយ ថ្វីត្បិតមួយរយៈកន្លងមកនេះលោកស្ងប់ស្ងាត់សិល្បៈពិតមែន តែពិធីកររូបនេះបានសម្ងំបន្តការសិក្សារហូតទើបបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់កាលពីថ្មីៗកន្លងមកនេះ។ មិនខុសពីការបង្ហើបរបស់អ្នកគាំទ្រទេ ចំពោះសាមីខ្លួននាយ ទុយ មុននេះ ក៏បានបង្ហោះរូបថតជាច្រើនសន្លឹកអមដោយសារបញ្ជាក់ថា លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យឯកទេស នៃកម្ពុជា។

ជាមួយគ្នា នៃការទទួលបានបរិញ្ញាបត្រជាន់ខ្ពស់នោះដែរ លោក ទុយ ក៏បានបង្ហាញពីការដឹងគុណ ចំពោះបុគ្គលម្នាក់ដែលបានជួយស្រោចស្រង់ខ្លួនឲ្យសម្រេចគោលដៅជីវិតមកដល់សព្វថ្ងៃនេះ។

នាយ ទុយ រៀបរាប់ថា អរគុណមេដែលខ្ញុំបានមកធ្វើការជាមួយមេមួយរយៈនេះ ខ្ញុំមានលទ្ធភាពបានរៀនចប់ថ្នាក់អនុបណ្ឌិត ពិសេសទៀតនោះបានសម្រេចបំណងប្រាថ្នាសាងសង់ផ្ទះមួយជាន់ទៀតឲ្យក្មួយៗបានរស់នៅ។

លោកបន្ថែមថា ខ្ញុំសូមគោរពអរគុណមេណាស់ដែលបានផ្ដល់ពិភពលោកថ្មីសម្រាប់ជីវិតខ្ញុំ។តាមរយៈនេះ ក៏មានការចូលរួមអបអរយ៉ាងច្រើនពីអ្នកគាំទ្ររបស់លោកផងដែរ។

គេកត់សម្គាល់ថា នាយ ទុយ កន្លងទៅ បានជួបប្រទះនូវរឿងរ៉ាវព្យុះភ្លៀងជាច្រើនដែលបក់បោកមកលើខ្សែជីវិតរបស់លោក រហូតធ្វើឲ្យលោកបាត់ខ្លួនពីវិស័យសិល្បៈមួយរយៈធំ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


