ជីវិតកម្សាន្ដ
ខ្ញុង បង្ហាញក្ដីសង្ឃឹមថា ឆ្នាំនេះនៅដោះស្រាយរួចរាល់គ្រប់បញ្ហា
តារាកំប្លែងសម្ដីចាក់ទឹកមិនលេច អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង អំឡុងរយៈពេលជិត ២ ឆ្នាំ ចុងក្រោយនេះ នាងហាក់ជួបប្រទះបញ្ហាស្មុគស្មាញដោយឥតស្រាកស្រាន្តឡើយ ពោលគឺចាប់តាំងពីតារាស្រីរូបនេះទម្លាយពីការជំពាក់បំណុលគេជាងកន្លះលានដុល្លារ។

ដោយសារតែបញ្ហា នៃការជំពាក់បំណុលនេះ ទើបអ្នកនាង ខ្ញុង បានធ្លាក់ខ្លួនស្ទើរចំណុចសូន្យ ព្រោះការលក់ទ្រព្យសម្បត្តិអស់ខ្ទិចអស់ខ្ទីគ្មានសល់ពីខ្លួន ប៉ុន្តែអ្វីដែលគួរឲ្យសរសើរលើការតស៊ូនោះ គឺ ខ្ញុង និង ស្វាមី សព្វថ្ងៃកំពុងខិតខំក្នុងការលក់ត្រី ងៀត ត្រីឆ្អើរ ផ្អក ព្រមទាំងផលិតផលមួយចំនួន ដើម្បីដោះដូរបានប្រាក់មកសងបំណុលគេតាមដំណាក់កាល។

អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ អ្នកនាង ខ្ញុង បានប្រកាសទាំងក្ដីសង្ឃឹមថា ឆ្នាំនេះនឹងដោះស្រាយរួចរាល់គ្រប់បញ្ហា។ អ្នកនាង ខ្ញុង បានរៀបរាប់ថា អរគុណខ្លួនឯងដែលរឹងមាំចាប់តាំងពីទទួលការងារឡើងវិញមក មិនសូវបានមានពេលសម្រាកទេ។ សង្ឃឹមថា ឆ្នាំនេះនៅដោះស្រាយរួចរាល់គ្រប់បញ្ហា។

តារាកំប្លែងអ្នកនាង ខ្ញុង បានបន្តទៀតថា អរគុណដែលបានទុកឱកាសឲ្យ ខ្ញុំ នឹងប្រើសមត្ថភាព និងកម្លាំងនេះជារបស់ខ្ញុំ សូមអរគុណបងប្អូន។ មិនឲ្យខ្វះមួយកាក់មួយសេនណាឡើយ អរគុណកូន អរគុណប្ដី កម្លាំងចិត្តដ៏ធំធេងសម្រាប់ខ្ញុំ។

គួររម្លឹកថា បន្ទាប់ពីបាត់មុខសិល្បៈអស់មួយសន្ទុះធំពីក្រុមកំប្លែងលោកតា វ៉ិចទ័រ ក្រោយផ្ទុះរឿងរ៉ាវ នៃការជំពាក់បំណុលវ័ណ្ឌក ពេលនេះតារាកំប្លែងសម្ដីបាន ធ្លាប់តែងតែផ្ដល់សំណើចសើចក្អាកក្អាយដល់ទស្សនិកជនគ្រប់ទីកន្លែង គឺ អ្នកនាង ខ្ញុង បានឱកាសចូលលេងកំប្លែងបម្រើអារម្មណ៍ទស្សនិកជនវិញហើយ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


