Connect with us

ជីវិតកម្សាន្ដ

ទម្លាយតម្លៃឈុត ដែល Jisoo​ ស្លៀកក្នុង Teaser អាល់ប៊ុមទោលរបស់នាង

បានផុស

នៅ

ការប្រកាសចេញផ្សាយអាល់ប៊ុមទោលដំបូងរបស់ Jisoo​ សមាជិកក្រុម Blackpink បានធ្វើឱ្យ Blinks ជុំវិញពិភពលោកទន្ទឹងរង់ចាំ និងតាមដានរាល់សកម្មភាពនានា មិនថាស្ទីលតុបតែងខ្លួន និងសម្លៀកបំពាក់របស់នាង ក៏មានការចាប់អារម្មណ៍ខ្លាំងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងសម្លៀកបំពាក់ពីរឈុតដែល Jisoo​ ស្លៀកក្នុង Teaser មុនពេលអាល់ប៊ុមទោលនឹងត្រូវទម្លាក់នៅថ្ងៃទី៣១ ខែមីនា ខាងមុខនេះ បាននិងកំពុងបង្កើនចំណាប់អារម្មណ៍ពីទស្សនិកជនរាប់លាននាក់។

ឈុតទីមួយពណ៌សជាម៉ាកយីហោ AADNEVIK ដែលតម្លៃរបស់វាគឺ ៧,៩៦០ដុល្លារអាមេរិក ខណៈឈុតទីពីរពណ៌ខ្មៅជាប្រេនរបស់ ISABEL SANCHIS មានតម្លៃ ១៧,៦៤៥ដុល្លារអាមេរិក។ សរុបត្រឹមតែពីរឈុតប៉ុណ្ណោះ Jisoo​ ត្រូវចំណាយជាង ២៥,០០០ដុល្លារបាត់ទៅហើយ។

គួររំលឹកថា កាលពីចុងខែកុម្ភៈ ផលិតកម្ម YG Entertainment​ ធ្លាប់ប្រកាសថា វីដេអូចម្រៀងទោល​របស់ Jisoo បាន​វិនិយោគ​តម្លៃ​ផលិត​ធំ​បំផុត​ក្នុង​ចំណោម​វីដេអូ BLACKPINK ។ ដូច្នេះវាចម្លែកឡើយ ដែលសម្លៀកមួយឈុតៗរបស់នាង ត្រូវចំណាយដល់ទៅរាប់ពាន់ដុល្លារបែបនេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Jisoo កំពុងសំងំផលិតអាល់ប៊ុមទោល ចាយទុនមិនចេះតិចលានដុល្លារ

ចុចអាន៖ Jisoo ក្លាយជាសិល្បករទោល មានអ្នកបញ្ជាទិញអាល់ប៊ុមទុកមុន ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម