ជីវិតកម្សាន្ដ
Jisoo កំពុងសំងំផលិតអាល់ប៊ុមទោល ចាយទុនមិនចេះតិចលានដុល្លារ
យោងតាមប្រភពពីផលិតកម្ម YG Entertainment បានប្រកាសនៅថ្ងៃទី ២១ ខែកុម្ភៈនេះថា “វីដេអូចម្រៀងទោលរបស់ Jisoo កំពុងថតនៅក្នុងទីតាំងសម្ងាត់នៅបរទេស។ អ្នកអាចទន្ទឹងរង់ចាំវា ព្រោះយើងបានវិនិយោគតម្លៃផលិតធំបំផុតក្នុងចំណោមវីដេអូ BLACKPINK” ។

ទោះយ៉ាងណានេះសបញ្ចាក់ថា Jisoo បានខិតខំធ្វើការដើម្បីរក្សាការសន្យាដែលនាងបានធ្វើចំពោះ BLINKទូទាំងពិភពលោក។ ដូច្នេះដំណើរការទាំងមូលគឺរលូននិងរហ័សមិនខាន។ ថ្វីត្បិតតែ Jisoo មានភាពមមាញឹកខ្លាំងជាមួយនឹងដំណើរប្រគំតន្ត្រីក៏ដោយ តែបានដាក់ថាមពល និងកម្លាំងកាយចិត្តសឹងទាំងអស់របស់នាង ក្នុងការធ្វើឲ្យអាល់ប៊ុមនេះល្អឥតខ្ចោះបំផុតផងដែរ។
បន្ថែមពីនេះ YG គ្រោងនឹងថតវីដេអូចម្រៀងនៅកន្លែងផ្សេងៗគ្នា ជុំវិញពិភពលោកដើម្បីបង្កើនភាពទាក់ទាញរបស់ Jisoo ដែលនឹងចាប់កំណើតជាសិល្បករទោលតាមរយៈបទចម្រៀងមួយនេះ។

សូមបញ្ចាក់ដែរថា BLACKPINK តែងបំបែកកំណត់ត្រានៅគ្រប់អាល់ប៊ុមថ្មី ខណៈពួកគេដែលជាសមាជិកនីមួយៗចេញបទចម្រៀងទោល គឺទទួលបានការគាទ្រខ្ពស់មិនធម្មតា។ ទន្ទឹមនឹងនេះ BLACKPINK កំពុងរៀបចំកម្មវិធីប្រគំតន្ត្រីទេសចរណ៍ពិភពលោកដ៏ធំបំផុតរបស់ K-Pop Girl Group ‘BLACKPINK WORLD TOUR (BORN PINK)’ ដែលបានទាក់ទាញមនុស្សប្រមាណ ១.៥លាននាក់ឯណោះ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រយៈពេល ៥ ឆ្នាំ Jennie ប្រែក្លាយទៅជាម៉ូដែលតំណាងម៉ូដប្រេន Chanel Jennie សមាជិក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


