ជីវិតកម្សាន្ដ
ពែកមី ប្រតិកម្ម ក្រោយមានការលើកឡើងពាក់ព័ន្ធបញ្ហាសុខភាព
ដូចដែលមហាជនអ្នកគាំទ្របានដឹងហើយថា តារាកំប្លែងមានដើមកំណើតចេញពីទឹកដីខេត្តស្វាយរៀង លោក ចែម ចាន់ដារ៉ា ហៅនាយ ពែកមី នាពេលថ្មីៗកន្លងមក ធ្លាប់ចេញមុខបកស្រាយម្ដងជាពីរដងរួចមកហើយ ជុំវិញចម្ងល់របស់ទស្សនិកជនដែលឃើញសភាពស្រកគីឡូ និងស្រកសាច់ស្គមស្លេកស្លាំងខុសប្លែកកាលពីគ្រាមុន។

កាលណោះតារាកំប្លែងនាយ ពែកមី បានបញ្ជាក់ដោយផ្អែកតាមលទ្ធផលរបស់ក្រុមគ្រូពេទ្យថា មួយតួខ្លួនរបស់លោកពុំមានជំងឺអ្វីទេ គឺសុខភាពល្អជាធម្មតា។ យ៉ាងណាមិញបន្ទាប់ពីមន្ទិលនេះត្រូវបានបកស្រាយមួយរយៈខ្លី ស្រាប់តែមុននេះ គេប្រទះឃើញផេកមួយបានសរសេរខ្លឹមសារបង្ហោះភ្ជាប់រូបភាពនាយ ពែកមី ដោយលើកឡើងថា តាំងពីបានហូបផលិតផលព្យាបាលជំងឺ ១ ម៉ឺនមុខមក សភាពរបស់គាត់ខុសប្លែកជាងមុន។ អ៊ីចឹងបានថា កុំសូវជឿពេកអារឿងផលិតផលនេះល្អ នោះល្អ(អាហារបំប៉ន)។ ខ្ញុំនិយាយគឺចង់ឲ្យបងប្អូនយល់ទេ មិនមែនសំដៅលើ ពាក់មី ទេ នេះគ្រាន់តែឧទាហរណ៍ប៉ុណ្ណោះ។ ប្រភពបន្ថែម។

បន្ទាប់ពីមានការបង្ហោះបែបនេះ ភ្លាមៗសាមីខ្លួននាយ ពែកមី បានចេញមុខប្រតិកម្មបង្ហាញការមិនពេញចិត្តចំពោះការលើកឡើងខាងលើ។

តារាកំប្លែងនាយ ពែកមី បានឆ្លើយតបវិញថា «កុំចង់បានប្រយោជន៍ខ្លួនឯង ផុសនិយាយប៉ះពាល់ខ្ញុំ ចូលមើលលទ្ធផលឈាមខ្ញុំសិនទៅ ខ្ញុំគ្មានឈឺអ្វីទាំងអស់ យករូបខ្ញុំទៅផុស វាយប្រហារដល់ក្រុមហ៊ុនទៀត ល្ងាចនិយាយគ្នាបន្តិច»។ ជាមួយគ្នានេះ ក៏មានការបញ្ចេញមតិមួយចំនួនទៅលើបញ្ហានេះផងដែរ។

សូមជម្រាបដែរថា នាយ ពែកមី កន្លងមក បានបញ្ជាក់ច្បាស់ៗមកថា «បងប្អូនថាខ្ញុំស្គមខ្លាំង ហើយថា ខ្ញុំឈឺនេះឈឺនោះ ឥឡូវលទ្ធផលឈាមចេញហើយ»។ នាយ ពែកមី និយាយថា កាលដែលលោកទៅពិនិត្យសុខភាព ដំបូងឡើយដោយសារតែបញ្ហារោយ.ក និងតឹងដៃជើង ព្រោះលើសជាតិខ្លាញ់ (ខ្លាញ់រុំបេះដូង-ថ្លើម) ទើបបណ្ដាលឲ្យលោកឡើងគីឡូរហូតដល់ជាង ៨០ គីឡូឯណោះ ហើយក្នុងដំណាក់កាលនោះ លោកមិនបានព្យាបាលអ្វីទាំងអស់ គ្រាន់តែពេទ្យណែនាំ គឺយើងកាត់បន្ថយការហូបអាហារណាដែលធ្វើឲ្យឡើងជាតិខ្លាញ់ខ្លាំង កាត់បន្ថយការហូបស្រាបៀ និងត្រូវហាត់ប្រាណជាប្រចាំ។

លោកបន្តថា បន្ទាប់មកទៀតលោកត្រូវឆែកសុខភាពជាប្រចាំរៀងរាល់ ៣ ឬ ៤ ខែម្តង ក្នុងនោះឃើញថា លោកស្រកទម្ងន់អស់ប្រមាណជិត ២០ គីឡូ។ លោកថា «ពេលនេះខ្ញុំគ្មានឈឺអីទាំងអស់ ថ្លើម អាស៊ីដ ទឹកនោមផ្អែម មួយតួខ្លួនល្អទាំងអស់ ខ្ញុំស្គមដោយសារខ្ញុំខំថែខ្លួនតមអាហារ និងប្រើប្រាស់អាហារបំប៉ន»។ ដើម្បីឲ្យដឹងកាន់តែច្បាស់បន្ថែម លោក ពែកមី ក៏បានបង្ហាញលទ្ធផលឈាមតាមរយៈការណែនាំរបស់គ្រូពេទ្យជំនាញ ដោយក្នុងនោះបញ្ជាក់ថា នៅក្នុងខ្លួនរបស់លោកពុំមានជំងឺអ្វីនោះទេ ពោលគឺសុខភាពនាយ ពែកមី មួយតួខ្លួនល្អទាំងអស់តែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន