ជីវិតកម្សាន្ដ
តារាហុងកុង Michael Wong ខឹងសម្បារ ក្រោយកូនស្រីបង្ហោះរូបអាក្រាតកាយផ្អើលបណ្ដាញសង្គម
Irisa Wong កូនស្រីពៅរបស់តារាហុងកុងវ័យ ៥៧ ឆ្នាំ Michael Wong បានចែករំលែករូបថតខ្លួនឯងនៅលើបណ្តាញសង្គមរបស់នាង រួមទាំងរូបថតស្រើបស្រាលមួយចំនួន ធ្វើឲ្យឪពុកមានការខឹងសម្បារយ៉ាងខ្លាំង។

កាលពីពេលថ្មីៗនេះ Michael បានបង្ហាញខ្លួនក្នុងកម្មវិធីជជែកពិភាក្សារបស់ TVB My United Lover ជាមួយនឹងកូនស្រីច្បង ហើយលោកបានចែករំលែកគំនិតរបស់លោកលើរូបភាពរបស់កូនស្រីពៅ ដោយសារភាពថា គាត់ជាមនុស្សអភិរក្សនិយម ហើយមិនចូលចិត្តនៅពេលដែល Irisa បង្ហោះរូបថតបែបនេះនៅលើអ៊ីនធឺណិត ជាពិសេសរូបថតដែលបង្ហាញនាងអាក្រាតទាំងស្រុង ដោយឃើញខ្នងពេលនាងងូតទឹកផ្កាឈូក។
លោក Michael យល់ថា ពិភពប្រព័ន្ធផ្សព្វផ្សាយសង្គមមានការប្រកួតប្រជែងខ្លាំង ហើយចាំបាច់ត្រូវបង្ហោះរូបភាពដែលទាក់ទាញភ្នែកដើម្បីឲ្យលេចធ្លោនោះ រូបថតមួយចំនួនរបស់ Irisa គឺមានភាពស៊ិចស៊ីពេក ហើយបុរសៗគិតខុសគ្នាពីស្រីៗ ហើយគាត់ដឹងពីអ្វីដែលនៅក្នុងគំនិតរបស់ប្រុសៗដែលមើលរូបភាពរបស់កូនស្រីតូចរបស់គាត់។

តារាហុងកុងរូបនេះបានបន្តទៀតថា “មានរឿងខ្លះដែលមានតែបុរសទេដែលយល់។ បុរសដឹងពីអ្វីដែលបុរសផ្សេងទៀតកំពុងសម្លឹងមើល។ ហើយនៅពេលដែលវាជាកូនស្រីរបស់អ្នក អ្នកមានអារម្មណ៍មិនល្អទេ។ នេះជាករណីសម្រាប់ឪពុក គ្រប់គ្នា”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួអាសអាភាស Shu Qi តបទៅអ្នកលេងអ៊ីនធឺណិតដែលថា អាថ៌កំបាំងមានរាងស្អាត គឺកុំយកកូន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


