ជីវិតកម្សាន្ដ
Weir អាចនឹងនៅប៉ុស្តិ៍លេខ ៧ ដល់ ១០០ ឆ្នាំទៀត ហើយមិនដើរចេញពីទ្រនំចាស់ទេ
បន្ទាប់ពីស្ងប់ស្ងាត់ពីអាជីពសិល្បៈមួយរយៈធំ ព្រោះតែទុកពេលមើលថែគ្រួសារ ពេលនេះតារាសម្ដែង Weir Sukonwat បានចេញមុខឆ្លើយតបច្បាស់ៗថា លោកនឹងបន្តកុងត្រានៅប៉ុស្តិ៍លេខ៧ ដល់១០០ឆ្នាំទៀត ហើយក៏មិនចាកចេញទៅណាឡើយ។

កាលពីថ្ងៃទី៥ ខែមីនា តារាប្រុសជួរមុខរូបនេះបានផ្ដល់បទសម្ភាសន៍ច្បាស់ៗ ក្រោយលេចឮចចាមអារ៉ាមលោកអាចនឹងដើរចេញប៉ុស្តិ៍លេខ៧ថា “មនុស្សជាច្រើនគិតថាខ្ញុំនៅជាប់គាំង។ ខ្ញុំកំពុងធ្វើការងាររបស់ខ្ញុំ ការងារដែលធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំង ហើយទូរទស្សន៍តែមួយគត់ដែលនឹងបើកគឺប៉ុស្ដិ៍លេខ៧ ខ្ញុំតែងតែមានរឿងភាគកំពុងដំណើរការនិងកំពុងតែចាក់ផ្សាយនៅបរទេសគ្រប់ពេល។ ឥឡូវយើងមើលថាតើរឿងភាគដែលគួរឲ្យចាប់អារម្មណ៍។ តើជំពូកមួយណាដែលត្រូវសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំគិតថាវាមិនចាំយូរពេកទេ? ខ្ញុំនៅទីនេះឥឡូវនេះ មិនទៅណាទេ”!
យ៉ាងណាមិញ ក្រោយបញ្ចប់ការសម្ភាសន៍ ពីធីករ New Mustache ក៏និយាយចំអន់ Weir លេងថា លោកអាចនឹងនៅជាមួយប៉ុស្តិ៍លេខ៧ ដល់ ១០០ឆ្នាំទៀតមិនខាន ព្រោះតារាប្រុសរូបនេះស្នេហាទ្រនំចាស់ខ្លាំង មិនខុសពីតារាផ្សេងៗទេ។
គួរបញ្ចាក់ថា តារាប្រុស Weir Sukonwat ធ្លាប់និយាយថា លោកមិនទទួលយកការងារសម្តែងរឿងទៀតទេ ហើយសុំផ្តោតលើគ្រួសារដោយការមើលថែកូនដំបូងនិងភរិយា ក្នុងនាមជាមេគ្រួសារ។ ទោះយ៉ាងណា ក្រោយបាត់មុខពីវិថីសិល្បៈមួយរយៈធំទស្សនិកជនហាក់មានក្ដីនឹករលឹកដល់តួឯកប្រុសក្នុងរឿង “ពេជ្រកាត់ពេជ្រ” ជាខ្លាំងហើយជាពិសេសនោះគឺលេចឮថាលោកជិតផុតកុងត្រាជាមួយប៉ុស្តិ៍លេខ៧ថែមទៀតផង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រឡូកសិល្បៈអស់រយៈពេល ៤៧ ឆ្នាំ រៀមច្បង Tai ទម្លាយថា មិនគិតចង់ក្លាយជាតារាទេ
ចុចអាន៖Pancake ត្រូវមហាជនលើកទ័ពសរសើរថា ស្លៀកឈុតណាក៏សមជាកលស្ត្រី
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


