ជីវិតកម្សាន្ដ
ប្រឡូកសិល្បៈអស់រយៈពេល ៤៧ ឆ្នាំ រៀមច្បង Tai ទម្លាយថា មិនគិតចង់ក្លាយជាតារាទេ
ត្បិតថាតារាជើងចាស់ Tai Penpak Sirikul ចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល ៤៧ ឆ្នាំ ហើយក្ដី ប៉ុន្តែគាត់មិនមានគោលបំណងចង់ក្លាយជាតារាឡើយ ហើយថាក្ដីសុបិនពិតគឺចង់ក្លាយជាមន្ត្រីប៉ូលិសទៅវិញទេ។

បន្ទាប់ពីប្រារព្ធខួបខួបកំណើតក្នុងវ័យ ៦២ តារាជើងចាស់រូបនេះទម្លាយអារម្មណ៍ពិតក្នុងកិច្ចសម្ភាសន៍មួយថា តាមពិតទៅគាត់មិនមែនជាតារាម៉ូដែលនិងសម្ដែងពីមុនមកនោះទេ។ ប៉ុន្តែវាបានចាប់ផ្ដើមដោយការប្រកួតសម្រស់ ដោយកាលណោះមានកម្មវិធីស្វែងរកតារាស្រីដើម្បីចូលក្នុងវិស័យនេះ ហើយគាត់ទទួលបានតំណែងនេះដោយសម្ដែងរឿងដំបូង “DOG SA NOW BAN SHOW”។
រៀមច្បង Tai បាននិយាយបន្ថែមទៀតថា “ប៉ុន្តែក្ដីស្រមៃកាលខ្ញុំនៅក្មេងចង់ធ្វើប៉ូលិស ចង់ធ្វើទាហាន មិនធ្លាប់គិតថាពីវិស័យសិល្បៈទាល់តែសោះ។ ម្តាយរបស់ខ្ញុំជាអ្នកដែលយកខ្ញុំទៅប្រលង ដូច្នេះខ្ញុំត្រូវធ្វើតាម។ ក្រោយប្រលងជាប់ ក៏ចាប់ផ្ដើមលេងកុន ចាប់ផ្តើមថតរូប ដើរម៉ូដ សម្តែងក្នុងរឿងភាគជាបន្តបន្ទាប់”។

គួរបញ្ជាក់ដែរថា តារាសម្ដែង Tai Penpak Sirikul មានភាពល្បីល្បាញខ្លាំងមកទល់សព្វថ្ងៃនេះ គឺមិនមែនជារឿងងាយស្រួលទេ។ ទោះបីជាមិនមានបំណងចង់ក្លាយជាតារាក្ដី ប៉ុន្តែនៅពេលដែលប្រលងជាប់គាត់បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងវិស័យនេះយ៉ាងខ្លាំងក្លា រហូតទទួលមានទស្សនិកជនស្គាល់ច្រើន។ យ៉ាងណាមិញ ភាគច្រើនមហាជនដឹងថា គាត់តែងសម្ដែងជាតួម្ដាយ ជាពិសេសគេស្គាល់ច្រើនតាមរយៈរឿង”ព្រះនាងក្នុងភ្លើងគំនុំ”សម្ដែងជាតួម្ដាយ Mai Davika តែម្ដង៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pancake ត្រូវមហាជនលើកទ័ពសរសើរថា ស្លៀកឈុតណាក៏សមជាកលស្ត្រី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


