ជីវិតកម្សាន្ដ
តារាសម្ដែងថៃ Margie ថត Selfie លើឡានទំនើប Lamborghini ត្រូវប៉ូលិសឃាត់ខ្លួនភ្លាមៗ
តារាសម្ដែងស្រី Margie Rasri ក្រោយបើកឡានទំនើបចេញពីផ្ទះមិនបានប៉ុន្មានផង ស្រាប់តែប៉ូលិសឃាត់ខ្លួនលើដងផ្លូវ បន្ទាប់ពីនាងលើកទូរស័ព្ទហើយថតរូប Selfie មុខខ្លួនឯងក្នុងរថយន្ត ខណៈពេលដែលកំពុងតែជាប់ស្តុបភ្លើងក្រហម។

យ៉ាងណាមិញក្រោយជួបហេតុការណ៍ល្មើសច្បាប់ អ្នកម្ដាយកូន៣រូបនេះបានផ្ដល់បទពិសោធន៍និងជាមេរៀនដល់មហាជនថា “បញ្ចប់ការថត ប៉ូលិសបានឃាត់ខ្លួនភ្លាមៗ។ ក្នុងនាមជាអ្នកបើកបរមិនអាចលេងទូរស័ព្ទបានទេ។ ខ្ញុំត្រូវគេសួររឿងប័ណ្ណបើកបរ វាជាការពិតដែលភ្លើងក្រហមមិនគួរធ្វើយ៉ាងដូច្នោះ”។
ទោះយ៉ាងណាក៏ដោយ មិត្តរួមសិល្បៈថៃ និងអ្នកគាំទ្របានចូលរួមបញ្ចេញមតិយ៉ាងច្រើនកុះករ។ ម្នាក់ៗនិយាយថា ប៉ូលិសបានបំពេញតួនាទីរបស់ខ្លួនបានត្រឹមត្រូវ។ ហើយវាជាចំណេះដឹងថ្មីមួយទៀត របស់មនុស្សជាច្រើន។ ទោះបីជារថយន្តចតនៅភ្លើងក្រហមក៏ដោយ វាមិនសមរម្យទេក្នុងការប្រើទូរស័ព្ទដៃ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


