ជីវិតកម្សាន្ដ
ក្រោយសារភាពស្នេហ៍ James Ma បណ្ដើរ Rinrada ដើរលេងសមុទ្រយ៉ាងរ៉ូមែនទិក
បន្ទាប់ពីប្រកាសស្នេហ៍ជាសាធារណៈ និងសារភាពចិត្តស្មោះចំពោះមុខចាស់ទុំ កម្លោះភ្នែកតឹង James Ma បានបណ្ដើរគូស្នេហ៍ Rinrada ដើរកម្សាន្តនៅឯឆ្នេរសមុទ្រយ៉ាងរ៉ូមែនទិក នាំឱ្យអ្នកគាំទ្រពោលច្រណែនព្រាត។

ក្រោយឆ្លងផុតតំបន់មិត្តភក្តិរយៈពេល ៥ឆ្នាំ តារាសម្ដែង James Ma បាននាំគូស្នេហ៍ដើរលេងលំហែនៅឯឆ្នេរសមុទ្រ Samui ក្រោមបរិយាកាសយ៉ាងផ្អែមល្ហែម និងកក់ក្ដៅ មើលទៅពួកគេពិតជាមានសុភមង្គលណាស់។ ក្រៅពីបង្ហោះរូបគូ តារាប្រុសរូបនេះ ពុំមានសរសរអ្វីច្រើនឡើយ ប៉ុន្តែនៅធ្វើឱ្យមិត្តក្នុងរង្វង់សិល្បៈ និងអ្នកគាំទ្រចំអន់លេងថា ពេលនេះពិភពលោករបស់ James Ma កំពុងមានពណ៌ស៊ីជម្ពូ។

គួររំលឹកថា កាលពីសប្ដាហ៍មុន តារាសម្ដែង James Ma បាននិយាយដោយលាក់លៀមប្រាប់អ្នកកាសែតថា ខ្លួនមិនចង់បន្តនៅក្នុងតំបន់មិត្តភក្តិជាមួយ Rinrada ទៀតឡើយ។ មិនតែប៉ុណ្ណោះ ដើម្បីបញ្ជាក់ក្ដីស្រឡាញ់ពិតចំពោះ Rinrada តារាប្រុសវ័យ ២៩ឆ្នាំរូបនេះ បានយករឿងខ្លួនប្រាប់ឪពុកម្ដាយឱ្យបានដឹង ដើម្បីធ្វើជាសាក្សីស្នេហ៍ទៀតផង៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ James Ma សារភាពស្នេហ៍ Rinrada ចំពោះមុខឪពុកម្ដាយ
ចុចអាន៖ Beyonce និងស្វាមី ទិញភូមិគ្រឹះតម្លៃ ២០០លានដុល្លារ នៅលើទឹកដី Hollywood
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


