ជីវិតកម្សាន្ដ
តារាចម្រៀង វង្ស ថាណាន់ បាត់បង់ចំណូលខ្ទង់ម៉ឺនដុល្លារ ខណៈអាការបានប្រសើរចេញពីពេទ្យ
បន្ទាប់ពីចូលសម្រាកនៅមន្ទីរពេទ្យជិតមួយសប្តាហ៍តារាចម្រៀងលោក វង្ស ថាណាន់ បានបញ្ជាក់ប្រាប់ឲ្យដឹងមុននេះបន្តិចថា ពេលនេះអាការជំងឺរបស់លោកបានធូរស្រាលច្រើនហើយ និងត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ កាលពីរសៀលថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៣។

តារាចម្រៀងលោក វង្ស ថាណាន់ បាននិយាយថា ចំពោះស្ថានភាពជំងឺរបស់លោកពេលនេះគឺមានសភាពកាន់តែប្រសើរឡើងវិញហើយ។ លោកបាននិយាយថា “ថ្ងៃនេះខ្ញុំអាចចេញទៅផ្ទះវិញហើយសូមអគុណពុកម៉ែបងប្អូនខ្លាំងណាស់ ដែលស្រលាញ់នឹងបារម្ភសួរសុខទុក្ខខ្ញុំបាទអរគុណ”។
លោក ថាណាន់ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២១ខែឧសភាឆ្នាំ២០២៣ នៅម្ដុំគីឡូម៉ែត្រលេខ១៦ ផ្សារព្រែកព្នៅ បណ្តាលឲ្យបាក់ឆ្អឹងភ្លៅធ្ងន់ធ្ងរអំឡុងពេលលោកបើកឡានចេញពីច្រៀងក្នុងកម្មវិធីប្រគំន្ដ្រីមួយនៅខេត្តហើយឆ្ពោះមករាជធានីភ្នំពេញវិញ។
ដោយឡែកបើតាមរយ:បទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយតារាចម្រៀងលោក វង្ស ថាណាន់ បានលើកឡើងថា លោកបានបាត់បង់ចំណូលខ្ទង់ម៉ឺនដុល្លារ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ ខណៈដែលលោកពិតជាមានការសោស្តាយយ៉ាងខ្លាំងក្នុងពេលដែលលោកជួបគ្រោះស្របពេលការងារកំពុងបុកមកខ្លាំង។
ម្ចាស់បទ«ស្នេហ៍ក្រៅផ្លូវការ»លោកវង្ស ថាណាន់ បានបញ្ជាក់ថា ក្រោយជួបហេតុកាណ៍នេះកើតឡើងលោកបានលុបចោលកម្មវិធីទាំងអស់ ដែលលោកទទួលទាំងការសម្តែងតាមខេត្តនិងនៅរាជធានីភ្នំពេញ ដោយសារតែលោកត្រូវប្រើពេលមួយរយៈធំសម្រាប់ការព្យាបាល របួសបាក់ភ្លៅ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ