ជីវិតកម្សាន្ដ
ក្រោយបែកពី Matt គេសង្ស័យពោះម៉ាយ Songkran លួចទាក់ទងតារាស្រីវ័យក្មេងម្នាក់
បែកបាក់ជាមួយអតីតគូស្នេហ៍ Matt ទើបជាង ១ខែប៉ុណ្ណោះ ពោះម៉ាយ Songkran ត្រូវមហាជនចាប់បានតម្រុយមួយចំនួនបញ្ជាក់ថា លោកកំពុងលួចបង្កាត់ភ្លើងស្នេហ៍ជាមួយតារាសម្ដែងវ័យក្មេងម្នាក់។

អ្នកជំនួញហាយសូរ Songkran Techanarong ត្រូវបានគេសង្ស័យថា កំពុងមានទំនាក់ទំនាក់ស្នេហាជាសម្ងាត់ជាមួយតារាសម្ដែង Mind Naphasasi បន្ទាប់ពីលេចរូបភាពពួកគេបណ្ដើរគ្នាទៅគ្លីនិកថែរក្សាសម្រស់មួយ។

តាមរយៈសារនៅលើបណ្ដាញ Instagram របស់គ្រូពេទ្យម្នាក់ដែលធ្វើការគ្លីនិកថែរក្សាសម្រស់នោះ គាត់បានបង្ហោះរូបថតជាមួយតារាស្រី Mild និងរូបរបស់គាត់ជាមួយ Songkran ។ នៅពីលើរូបថត គ្រូពេទ្យបានសរសេអរគុណ Songkran និងបាន tag ឱ្យ Mind ដែលទៅប្រើប្រាស់សេវាកម្មនៅទីនោះ។ ក្នុងសារសរសេរថា “អរគុណ Songkran និងអូន Mild ដែលជឿជាក់លើគ្រូពេទ្យថែរក្សាសក់របស់ខ្ញុំ។ ថ្ងៃនេះខ្ញុំរីករាយណាស់ដែលបានជួបអ្នក” ។

ទោះយ៉ាងណា សារនេះត្រូវបានលុបចេញបន្ទាប់ពីបង្ហោះមិនបានប៉ុន្មានម៉ោង ដោយគ្រូពេទ្យម្ចាស់គណនីបានលុបរូបតារាសម្ដែង Mild និងបានប្ដូរខេបសិនវិញថា “អរគុណលោក Songkran ដែលជឿជាក់លើគ្រូពេទ្យថែរក្សាសក់ខ្ញុំ” ។
ត្បិតថាពេលនេះម្ចាស់ខ្លួនទាំងពីរព្យាយាមលាក់បាំងទំនាក់ទំនងរបស់ពួកគេ ប៉ុន្តែទស្សនិកនៅតែជឿជាក់ថាពួកគេកំពុងទាក់ទងគ្នាមិនខាន៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ Taew តបយ៉ាងត្រជាក់ ជុំវិញពាក្យស្ដីបន្ទោសថា នាងលែងខ្វល់ពីម្ដាយ
ចុចអាន៖ ឃើញ Matt បង្ហោះរូបដើរលេងនៅជប៉ុន ហ្វេននាំគ្នាចាប់អារម្មណ៍នឹងបុរសម្នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


