ជីវិតកម្សាន្ដ
បេក្ខនារីភេទទី ៣ ម្នាក់ ខឹងលទ្ធផលប្រកួត ស្ទុះទៅទាញសក់ក្លែងក្លាយអ្នកឈ្នះមកុដ
ឈុតឆាកនៃកម្មវិធី Miss Gay Venezuela 2023 បានក្លាយជាឃ្លិបដែលទស្សនិកជនជាច្រើនសម្រុករិះគន់លើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈបេក្ខនារីភេទទី៣ម្នាក់ហក់ទៅទាញសក់អ្នកឈ្នះការប្រកួតលើឆាក ក្រោយគណៈកម្មការប្រកាសលទ្ធផល។

បើតាមរបាយការណ៍បញ្ចាក់ថា ក្នុងអំឡុងពេលនៃការប្រលងបវរកញ្ញា Miss Gay Venezuela 2023 បេក្ខនារីម្នាក់មិនពេញចិត្តនឹងលទ្ធផលដែលគេផ្ដល់ឲ្យ បន្ទាប់ពធីករប្រកាស ដោយនាងមិនអាចទប់កំហឹងបានក៏ស្ទុះទៅទាញសក់ក្លែងក្លាយរបស់អ្នកឈ្នះការប្រកួត ហើយដើរចុះពីលើឆាកដោយមិនបានងាកមកមើលវិញទេ។
មិនត្រឹមតែបេក្ខនារី គណៈកម្មការ និងទស្សនិកជនជុំវិញឆាកនោះទេ។ ប៉ុន្តែអ្នកលេងអ៊ីនធឺណិតដែលមើលតាមបណ្ដាញសង្គមពិតជាទប់ចិត្តមិនបានទេ និងមានការភ្ញាក់ផ្អើលសឹងតែនឹកស្មានមិនដល់នៅលើឆាកប្រកួតសម្រស់។ ទោះបីជាព្រឹត្តិការណ៍នេះមានរយៈពេលត្រឹមតែពីរបីវិនាទីក៏ដោយ។ ប៉ុន្តែឃ្លិបនេះនៅតែបន្តបង្ហោះនិងចែករំលែកតាមអ៊ីនធឺណិតព្រោងព្រាត រហូតក្លាយជាប្រធានបទដែលត្រូវបានគេនិយាយច្រើនក្នុងចំណោមអ្នកចូលចិត្តការប្រកួតសម្រស់។
លើសពីនេះទៀត អ្នកលេងអ៊ីនធឺណិតភាគច្រើនសម្ដែងការមិនពេញចិត្តនឹងអំពើអាក្រក់របស់នារីស្រស់ស្អាតដែលបង្កបញ្ហា ហើយអ្នកខ្លះនិយាយថាព្រឹត្តិការណ៍នេះ វាមើលទៅខឹងបែបកំប្លែងក្នុងពេលតែមួយទៅវិញ។
ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែលបេក្ខនារីទាំងនោះបញ្ចេញអាកប្បកិរិយាហួសហេតុ ជាមួយគូប្រកួតក្នុងឱកាសនៃកិត្តិយស។ កាលពីលើកមុន ក្នុងកម្មវិធីប្រលងបវរកញ្ញា Gay Mato Grosso ក៏មានករណីដ៏កម្រមួយដែរ នៅពេលដែលស្វាមីរបស់បេក្ខជនដណ្តើមបានមកុដបវរកញ្ញា នៅពេលពេលដឹងថាភរិយាលោកមិនទទួលបានតំណែងអ្វីឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខកចិត្តមិនជាប់ក្នុង Top 6 បេក្ខនារីកីឡាកាយវប្បកម្មម្នាក់ គប់ស្បែកជើងកែងទៅគណៈកម្មការ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន