ជីវិតកម្សាន្ដ
ប្រវត្តិ Lily Rose តួឯកស្រីរឿង “The Idol” ដែលកំពុងផ្ទុះមតិរិះគន់ជុំទិស
បន្ទាប់ពីលេចមុខជាតួឯកស្រីក្នុងខ្សែភាពយន្តភាគរឿង “The Idol” តារាស្រី Lily Rose Melody Depp ហាក់មិនទទួលការគាំទ្រច្រើនឡើយ ត្បិតសាច់រឿងត្រូវទស្សនិកជនរិះគន់ពីភាពអាសអាភាស និងខ្វះតម្លៃអប់រំដល់អ្នកទស្សនា ជាពិសេសឥទ្ធិពលមិនល្អដែលអាចប៉ះពាល់ដល់ក្មេងៗ។

យ៉ាងណាមិញ មុនពេលល្បីក្នុងរឿង “The Idol” ដល់ថ្នាក់ទស្សនិកជនរិះគន់ចាស់ដៃ តារាស្រី Lily Rose ធ្លាប់លេចមុខក្នុងភាពយន្តជាច្រើនរឿងមកហើយ ហើយនាងក៏មានប្រវត្តិជោគជ័យជាច្រើនផងដែរ ។

តាមពិត Lily Rose ជាកូនស្រីបង្កើតរបស់កំពូលតារាសម្ដែង Johnny Depp ដោយនាងធ្លាប់ទទួលជោគជ័យក្នុងវិស័យសិល្បៈយ៉ាងត្រចះត្រចង់ តាំងតែពីវ័យទើប ១៦ឆ្នាំមកម្ល៉េះ។ នាងកើតក្នុងឆ្នាំ១៩៩៩ គឺកូនស្រីពៅរវាង Johnny Depp និងកំពូលតារាម៉ូឌែល Vanessa Paradis ។ បច្ចុប្បន្ន Lily Rose មិនមែនត្រឹមតែជាតារាសម្ដែងប៉ុណ្ណោះទេ ប៉ុន្តែនាងក៏មានអាជីពជាតារាម៉ូឌែល ដែលមានគេស្គាល់យ៉ាងច្រើននៅក្នុងពិភពម៉ូដ។
មុនពេលល្បីដូចបច្ចុប្បន្ន ពាក្យចចាមអារ៉ាមមួយចំនួននិយាយថា តារាស្រីវ័យ ២៤ឆ្នាំរូបនេះ ទទួលបានប្រជាប្រិយរន្ទឺសុះសាយ ដោយសារកេរ្តិ៍ឈ្មោះរបស់ឪពុកម្ដាយជាតារាល្បីស្រាប់។ យ៉ាងណាមិញព័ត៌មានមួយចំនួនទៀតលើកឡើងថា Lily Rose ប្រឹងប្រែងខ្លាំងណាស់ ក្នុងវិស័យសិល្បៈ ពោលគឺនាងប្រើសមត្ថភាពខ្លួនឯងសុទ្ធសាធ។

ងាកទៅក្រោយវិញ Lily Rose ចាប់ផ្តើមអាជីពសម្ដែង នៅអាយុ ១៥ឆ្នាំ ដោយដើរតួនៅក្នុងរឿង Tuck ។ បន្ទាប់ពីនោះមក នាងបន្តលេចមុខក្នុងរឿងផ្សេងៗទៀតដូចជា My Last Lullaby, The Dancer និង Voyagers។ល។ គួរឲ្យកត់សម្គាល់ Lily Rose ធ្លាប់បានបង្ហាញខ្លួនក្នុង MV “All around the world” របស់តារារ៉េបប្រុស Rejjie Snow ដោយមានអ្នកទស្សនាជាងមួយលានដង។

ទន្ទឹមនឹងភាពជោគជ័យក្នុងវិស័យភាពយន្ត Lily Rose ក៏មានឥទ្ធិពលខ្លាំងក្នុងពិភពម៉ូដផងដែរ។ នាងត្រូវបានគេចាត់ទុកជាតារាមួយរូបដែលមានស្ទីលផ្ទាល់ខ្លួនគួរឱ្យចាប់អារម្មណ៍ មិនចាញ់ម៉ូឌែលល្បីៗដូចជា Hailey Baldwin និង Kendall Jenner ឡើយ។
នៅអាយុ ១៦ឆ្នាំ Lily Rose បានក្លាយជាអ្នកតំណាងនៃម៉ាកយីហោ Coco Chanel និងបានចូលរួមកម្មវិធីកម្រាលព្រំក្រហមធំៗដូចជា Met Gala និង Cannes ជាដើម។ លើសពីនេះ Lily Rose ត្រូវបានម្ចាស់ប្រេនចាត់ទុកជាតារាបង្ហាញដែលមានផ្ទៃមុខដ៏កម្រ និងត្រូវបាន Coco Chanel ចុះផ្សាយដោយភ្ជាប់ជាមួយនឹងចំណងជើងថា “Princess of Chanel”។

មិនតែប៉ុណ្ណោះកូនស្រី Johnny Depp រូបនេះ ត្រូវគេចាត់ទុកជាតារាស្រីជំនាន់ថ្មី ដែលមានអ្នកស្វែងរកជាបន្តបន្ទាប់ដើម្បីផ្សាយម៉ាកសម្លៀកបំពាក់លំដាប់ខ្ពស់ៗ។ នាងក៏តែងតែបង្ហាញមុខលើក្របទស្សនាវដ្តីម៉ូដល្បីៗដូចជា Vogue, Elle, Glamour ហើយក្នុងឆ្នាំ២០២០ Lily Rose ត្រូវបានបោះឆ្នោតដោយ Harper’s Bazaar ជារូបតំណាងម៉ូដអន្តរជាតិមួយក្នុងចំណោម៉ូឌែល ១៥នាក់លើពិភពលោក។ គេរំពឹងថា Lily Rose នឹងមានភាពល្បីល្បាញមួយកម្រិតបន្ថែមទៀតនាពេលអនាគត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បង្ហាញខ្លួនលើកនេះ Lily-Rose Depp រងភាពចម្រូងចម្រាសថាលួចកែសម្ផស្ស
ចុចអាន៖ ច្រើនសន្លឹកដ៏ស្រើបស្រាលរបស់ Jennie ក្នុងភាពយន្ត “The Idol” ធ្លាប់ត្រូវទស្សនិកជនតិះដៀលថាអាសអាភាស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


